សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ ដែលថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ ព្រមទាំង សមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស។
សេចក្តីថ្លែងការណ៍របស់សមាគមឧកញ៉ាកម្ពុជា ដែលចុះហត្ថលេខា ដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា មានខ្លឹមសារទាំងស្រុងថា «យើងខ្ញុំទាំងអស់គ្នាជាសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះមានការ ផ្សាយតាមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ នូវព័ត៌មានក្រុមឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតសណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យថាមានការជួញដូរមនុស្ស។
ការផ្សាយរបស់អ្នកស្រី ខាន់ លក្ខិណា នេះជាការមូលបង្កាច់មានចេតនាអាក្រក់ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់...








