ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគ្រាសរបស់ជប៉ុន
ជប៉ុន៖ នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នៅសាលមហោស្រពនៃសកលវិទ្យាល័យអង្គការសហប្រជាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន។
ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានតំណាងបរទេសប្រចាំប្រទេសជប៉ុន ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន សម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងវិស័យឯកជនសរុបប្រមាណ ១៥០រូប។
មានមតិក្នុងសុន្ទរកថាគន្លឹះ ឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានស...








