ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស

កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម" នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។ ជាមួយនឹងការអបអរសាទរសិក្ខាកាមទាំង៦២នាក់(ស្រ្តី៤នាក់)ក្នុងអនុតំបន់មេគង្គដែលរួមមានវិស្វករកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (BEC) និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគ...
ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព

ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៤ អាណត្តិទី២ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្កើនចំណូល កាត់បន្ថយចំណាយ និងការធ្វើឱ្យកិច្ចការទាំងឡាយប្រកបដោយតម្លាភាព ជាពិសេសនៅក្នុងកាលៈទេសៈជួបបញ្ហាប្រឈមនៃវិបត្តិសកល។ ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្រឹងប្រែងទាំងនេះ ជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដ...
ឯកឧត្តម តាន់ ផាន់ណារ៉ា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្នុងក្របខណ្ឌដដែល

ឯកឧត្តម តាន់ ផាន់ណារ៉ា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្នុងក្របខណ្ឌដដែល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:យោងតាមព្រះរាជក្រឹត្យដែលចេញផ្សាយនៅថ្ងៃទី២ខែមេសាឆ្នាំ២០២៦នេះបង្ហាញថា ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្នុងក្របខណ្ឌដដែល។ សូមជម្រាបថាព្រះរាជក្រឹត្យតែងតាំងមន្ត្រីជាន់ខ្ពស់ជាអគ្គលេខាធិការ អគ្គនាយកប្រធានបណ្ឌិត្យសភានិងនាយកវិទ្យាស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨រូបផងដែរ។...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន ២៣៧នាក់

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន ២៣៧នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី២ខែមេសាឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន ២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះដែរគឺ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន ជាប់កិច្ចសន្យាដែលសរុបអ្នកចូលរួមចំនួន ២៥០ នាក់។ នៅក្នុងឱកាសនោះ ...
ក្រុមហ៊ុន BYD កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារក្នុងការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី (EV)

ក្រុមហ៊ុន BYD កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារក្នុងការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី (EV)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍លោក យៀក ឆឹងហ៊ុយ និងសហការីយ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិ...
លោក ជួប ចំរើន ឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ននិងទំនិញខុសច្បាប់ កាន់តែច្រើនឡើង

លោក ជួប ចំរើន ឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ននិងទំនិញខុសច្បាប់ កាន់តែច្រើនឡើង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត:លោក ជួប ចំរើន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពតរងការចោទថា ឃុបឃិតគ្នាប្រព្រឹត្តរបៀបអំពើពុករលួយក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ភាពមិនប្រក្រតីរបៀបអំពើពុករលួយមួយនេះមិនអាច បិទបាំងបានតទៅទៀតនោះទេ។ ប្រភពរាយការណ៍បានទៀតថា សព្វថ្ងៃមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើន ដែនមានឈ្មោះ សារឿន កំពុងដើរធ្វើព្យុះភ្លៀងគ្រប់ច្រកល្ហកតាមតំបន់ព្រំដែននិងតាម ផ្លូវជាតិនានាក្នុងខេត្តកំពតដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញតូចធំតាមអំពើចិត្តដើម្បីស្រង់ដើម ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មេសាខាគយខេត្តកំពត លោក ជួប ចំរើន បាន ឃុបឃិតគ្នាបើក ដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើ មានធ្វើបានយ៉...
បទវិភាគ៖ការបង្កើតអង្គការទិន្នន័យសកលនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល

បទវិភាគ៖ការបង្កើតអង្គការទិន្នន័យសកលនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បទវិភាគ៖ការបង្កើតអង្គការទិន្នន័យសកលនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល នាពេលបច្ចុប្បន្ននេះ សកលលោកបានពន្លឿនឈានចូលយុគសម័យបញ្ញាសិប្បនិម្មិត តើធនធានផ្នែកទិន្នន័យមានសារសំខាន់យ៉ាងណា ? មានមនុស្សមួយចំនួនប្រៀបថា វាជា “កត្តាផលិតកម្មធំទី៥ ”ស្មើនឹង “ប្រេងកាតក្នុងយុគសម័យឧស្សាហកម្ម” ដែលជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ការផលិត ការប្រមូល រក្សាទុកនិងការផ្ទេរឆ្លងដែនជាដើមរបស់ទិន្នន័យ បានពាក់ព័ន្ធដល់សន្តិសុខអធិបតេយ្យភាពជាតិ ការណ៍សម្ងាត់ព័ត៌មានជាដើម ដូច្នេះការធ្វើឱ្យអភិបាលកិច្ចទិន្នន័យមានសុក្រឹតភាព គឺមានភាពចាំបាច់បំផុត ។ ក្នុងបរិបទបែបនេះ អង្គការទិន្នន័យសកលបានបង្កើតឡើងនៅក្រុងប៉េកាំង ហើយបានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ។ វាជាអង្គការអន្តរជាតិឯកទេសដំបូងគេលើពិភពលោកដែលបង្កើតឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនិងអភិបាលកិច្ចទិន្នន័យ បច្ច...
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន

ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់កម្លាំងពលកម្មជំនាញតាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន។ ឯកឧត្តម ហេង សួរ បានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិ...
ជម្លោះនៅមជ្ឈិមបូព៌ា អាចកាត់បន្ថយកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ជម្លោះនៅមជ្ឈិមបូព៌ា អាចកាត់បន្ថយកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ យោងតាមការស្រាវជ្រាវថ្មី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ា អាចកាត់បន្ថយកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់១.៣ភាគរយ ក្នុងឆ្នាំ២០២៦-២០២៧ និងបង្កើនអតិផរណា ៣.២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។ ជម្លោះនេះ ប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេសក៏អាចរងផលប៉ះពាល់ផងដែរ។ របាយការណ៍ស្រាវជ្រាវសង្ខេបរបស់ ADB នេះរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើន លើរយៈពេលនៃការរំខានដោយសារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្...
លោក ឆាយ សាវី និងមេកើយខ្លួនល្បើថា កំពុងបើកដៃឲ្យជនជាតិវៀតណាម ដឹកទំនិញខុសច្បាប់ចូលមកកម្ពុជា

លោក ឆាយ សាវី និងមេកើយខ្លួនល្បើថា កំពុងបើកដៃឲ្យជនជាតិវៀតណាម ដឹកទំនិញខុសច្បាប់ចូលមកកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង:តាមសេចក្តីរាយការណ៍បានឲ្យដឹង ថានាយប៉ុស្តិ៍វីរៈសេនាតូចការពារព្រំដែនគោកលេខ 611 លោក ឆាយ សាវី បានឃុបឃិតគ្នាបើកដៃឲ្យជនជាតិវៀតណាមជាច្រើននាក់ ធ្វើសកម្មភាពដឹកទំនិញខុសច្បាប់ចូលមកកាន់កម្ពុជាដោយទំនើងចិត្ត និងបានដាក់កម្លាំងស៊ីវិល ដើម្បីឈរចាំយកលុយពីជនជាតិវៀតណាមទាំងនោះ នៅត្រង់ច្រកព្រំដែនផ្លូវកំពង់សា្ពន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ តាមប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា៖ «ការដែលលោក ឆាយ សាវី ដាក់កម្លាំងស៊ីវិលឈរចាំយកលុយពីជនជាតិវៀតណាម គឺគ្រាន់តែធ្វើតាមការបញ្ជាពីលោក ធន់ សាម៉ន ហៅធា ជាមេវីរៈសេនាតូចការពារព្រំដែនគោកលេខ 611»។ ហើយករណីមួយនេះលោក ធន់ សាម៉ន ពុំបានធ្វើការបកស្រាយបំភ្លឺមកកាន់សារព័ត៌មាននោះទេ ដោយលោកគ្រាន់តែផ្ញើរូបថត១សន្លឹក ពាក់ព័ន្ធទៅនឹងសកម្មភាពការងារ ខណៈដែលលោក ឆាយ សាវី នាយប៉ុស្តិ៍វីរៈសេនាតូចការពារព្រំដែនគោកលេខ 611 មិនព្រមលើកទូរស័ព្ទអ្នកសារព័ត៌មាននោះទេ។ ករណីខាងលើនេះត្រូ...