គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបន្ត បើកកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ខេត្តកណ្ដាល៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) បានណែនាំដល់អាជ្ញាធរខេត្តកណ្ដាល ពិសេសកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានខេត្តកណ្ដាល មិនត្រូវមានការសង្ស័យក្នុងការបង្ក្រាបល្បែងផ្សងសំ ណាងនានា នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រោះគណៈកម្មការគ្រប់គ្រងល្បែងពាណិ ជ្ជកម្ម (គ.ល.ក)ចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន៤ទីតាំងប៉ុណ្ណោះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលទាំងមូល។
លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក)បានណែនាំបែបនេះក្នុងឱកាស លោកអញ្ជើញជាអធិបតី តំណាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកណ្ដាល នាព្រឹកថ្ង...








