រដ្ឋមន្រ្តី ក្រសួងការងារនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣% ចូលក្នុងប្រតិបត្តិការ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២ ៣នេះ បានលើកឡើង ថា ក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ។
ការថ្លែងយ៉ាងដូចនេះរបស់ លោករដ្ឋមន្ត្រីក្នុងពេលដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងស្តីពីទីផ្សាការងារប្រកបដោយបរិយាបន្នគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាពដែលធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ គឺស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។
សម្រាប់ លោករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀតដើម្បីបង្កលក្ខណៈ បត់បែនសម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែមទៀតទៅតាមជំនាញផ្សេងទៀតដូចជាអ្នកទទួ...








