ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម
(ខេត្តកំពង់ចាម)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ១១ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម នៅសាលប្រជុំគណបក្សស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបប្រមាណ ៥៣០នាក់។
ក្នុងកិច្ចប្រជុំនេះ លោក ទុន ណេត ប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សៀម បានរាយការណ៍ជូនអង្គពិធី អំពីការបំពេញការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ នេះ ដែលបានឆ្លុះបញ្ចាំងពីស្មារតីបំពេញភារកិច្ចការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយគណបក្ស ក្នុងនោះរួមមាន ការកសាងពង្រឹង ពង្រីកសមាជិកគណបក្ស, ការធានាបាននូវការគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ការជំរុញការអនុវត្ត...








