សកម្មភាពចុះពង្រឹងខ្សែចង្វាក់ផលិតកម្មស្រូវអង្ករ និងជំរុញសក្ដានុពលកសិឧស្សាហកម្មនៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដោយផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មកែច្នៃស្រូវអង្ករ របស់រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ (City Rice) ដែលស្ថិតក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ការចុះបំពេញបេសកកម្មនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ ARDB ក្នុងនាមជាសេនាធិការផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បី៖
- ពង្រឹងទំនុកចិត្ត៖ បង្ហាញពីការយកចិត្តទុកដាក់ចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសកែច្នៃ ក្នុងការជំរុញការប្រមូលទិញស្រូវពីប្រជាកសិករ។
- ស្ថិរភាពតម្លៃ៖ តាមដានស្ថានភាពទីផ្សារជាក់ស្តែង ដើម្បីធានាថាខ្សែចង្វាក់ផលិតកម្មដំណើរកា...








