ឈ្មួញឈើឈ្មោះ រិទ្ធ ប្រចាំខេត្តមណ្ឌលគីរីចាប់ផ្តើមកក្រើកសារជាថ្មីទៀតហើយ កាប់បំផ្លិចបំផ្លាញព្រៃឈើ សម្រុកដឹកជញ្ជួនយកទៅលក់នៅវៀតណាម
មណ្ឌលគីរី ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ហាក់គ្មានវិធានការក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ប្រភពព័ត៌មានពីពលរដ្ឋនិងសង្គមស៊ីវិលបានលើកឡើងថា ឥឡូវនេះឈ្មួញឈ្មោះ រិទ្ធ និងបក្សពួក នៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោងឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅស្រុកយួន តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមាចៀសមិនផុតពីសេចក្ដីវិន...








