គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តតាមច្បាប់, លិខិតបទដ្ឋានគតិយុត្ត, បទបញ្ជារបស់ រាជរដ្ឋាភិបាល និងលក្ខខណ្ឌអាជ្ញាបណ្ណពាក់ព័ន្ធវិស័យ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម
ភ្នំពេញ៖ អគ្គលេខាធិការនៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តតាមច្បាប់, លិខិតបទដ្ឋានគតិយុត្ត, បទបញ្ជារបស់ រាជរដ្ឋាភិបាល និងលក្ខខណ្ឌអាជ្ញាបណ្ណពាក់ព័ន្ធវិស័យ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងនេះក្នុងគោលដៅធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការណែនាំជាលើកចុងក្រោយដល់កម្ម-សិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ថា យោង តាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងប្រកាសលេខ ០០២ គ.ល.ក.ប្រក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្តីពីនីតិវិធី បែបបទ និងលក្ខខណ្ឌនៃការផ្តល់ ការផ្ទេរ និងការបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូ និងអាជ្ញាបណ្ណល្បែងផ្សងសំណាង តម្រូវឱ្យក្រុមហ៊ុនកាស៊ីណូទាំងអស់ផ្តល់ប្...








