លោក ប្រាយុទ្ធ ចាន់អូចា៖ គ្មានបទបញ្ជាជាណាមួយដល់ប៉ូលីស នូវការវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន ទេ
បាងកក ថៃ ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិ បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនបានផ្តល់ការណែនាំ ណាមួយដល់ប៉ូលិសក្នុងករណីដែលអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មកថៃវិញនៅខែក្រោយនោះទេ។
សារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។
អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលបានសួរ លោក ប្រាយុទ្ធ ថាតើលោកបានផ្តល់បញ្ជាពិសេសណាមួយដល់អគ្គស្នងការប៉ូលិសភូមិន្ទថៃ លោកឧត្តមសេនីយ៍ ដាំរ៉ុងសាក់ កិតិប្រាប៉ាស (Damrongsak Kittiprapas) ដែលបានមកជួបនាយករដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដែរឬទេ?
លោកថាក់ស៊ីន បាននិយាយម្តងហើយម្តងទៀតថា លោកនឹងត្រឡប់ទៅប្រទេសថៃ វិញនៅខែក្រោយ ដើម្បីឲ្យលោកមានឱកាសនៅជាមួយចៅៗរបស់លោក។
ប៉ុន្តែបើតាមរបាយការណ៍ដែលមិនអាចបញ្ជាក...








