ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជាឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

កម្ពុជាឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អបអរសាទរ! កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា បានឈ្នះលើវិញ្ញាសាសម្ដែងបុរសជាគូ (Men's DUO) ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ ឧសភា នេះផ្ទាល់តែម្ដង។ សូមជូនពរ កីឡាករ កីឡាការិនី កម្ពុជាឲ្យទទួលបាន មេដាយមាសក្នុងការប្រកួតជាបន្តទៀត៕...
លោកបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ប្រកាសតែងតាំងនាយករង នៅវិទ្យាស្ថានបូលីណូ

លោកបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ប្រកាសតែងតាំងនាយករង នៅវិទ្យាស្ថានបូលីណូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖  វិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័ យអន្តរជាតិកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះបានធ្វើពិធីប្រកាសតែងតាំង លោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី ជានាយករង នៃវិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យអន្តរជាតិ។ ក្នុងឱកាសនោះដែរលោក សាស្ត្រាចារ្យរង វិជ្ជប ណ្ឌិត ចាន់ សុវណ្ណឌី បានប្តេជ្ញាចិត្តថានិងខិតខំពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមដល់និស្សិតរួមទាំងធ្វើការរៀបចំបង្កេីតអោយមានគ្លីនិកពិគ្រោះអ្នកជំងឺនៅវិទ្យាស្ថានបូលីណូ ជាពិសេសសំរាប់និស្សិតអនុវត្តន៍ជាក់ស្តែង។ ស្របជាមួយគ្នានេះដែរលោកសាស្រ្តាចារ្យ វិជ្ជបណ្ ឌិត ចាន់ សុវណ្ណឌី បានថ្លែងអំណរគុណយ៉ាងជ្រា លជ្រៅចំពោះឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ដែលបានផ្ដល់ទំនុកចិត្តនិងផ្តល់តួនាទីជានាយករងនៅវិទ្យាស្ថានបូលីណូនេះ។...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសនេប៉ាល់

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសនេប៉ាល់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក​ ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់។ លោក ទីមីលស៊ីណា បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ក្នុងឱកាសដែលសម្ដេចបានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។ លោក​​ បានគោរពជម្រាបជូនសម្ដេចតេជោថា លោក​​បានមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពី ៦ខែមុន ហើយឯកឧត្តមមានសេចក្ដីរីករាយណាស់ ដែលបានមកកាន់កម្ពុជាសារជាថ្មី ដើម្បីពង្រីកពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងជាពិសេស លើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នាហើយ។ លោក​ បានសម្ដែងនៅជំនឿជឿជាក់ថា ឈរលើមូលដ្ឋានដែលប្រទេសទាំងពីរ មានភាពដូចគ្នា ជាពិសេសលើវិ...
លោក ហុង ឆេងឈុន ដឹកនាំក្រុមការងារជួបពិភាក្សាជាមួយ​​ ក្រុមហ៊ុនរោងចក្រចិន ផលិតគ្រឿងបរិក្ខារពេទ្យទំនើបៗនៅទីក្រុងបាងកកប្រទេសថៃ

លោក ហុង ឆេងឈុន ដឹកនាំក្រុមការងារជួបពិភាក្សាជាមួយ​​ ក្រុមហ៊ុនរោងចក្រចិន ផលិតគ្រឿងបរិក្ខារពេទ្យទំនើបៗនៅទីក្រុងបាងកកប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសថៃ៖ លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានដឹកនាំសមាជិកសមាជិកា និងក្រុមប្រឹក្សាភិបាលជាន់ខ្ពស់សមាគមទៅទស្សនកិច្ចសិក្សាការងារនៅប្រទេសថៃកាលពី​ថ្ងៃទី02 ខែឧសភា ឆ្នាំ 2023។ ចំពោះ បេសកម្មថ្ងៃទីមួយ គឺ បានចូលជួបសំណេះសំណាល និងពិភាក្សាជាមួយក្រុមហ៊ុនរោងចក្រចិន ផលិតគ្រឿងបរិក្ខារពេទ្យទំនើបៗនៅទីក្រុងបាងកកប្រទេសថៃ និងបន្តធ្វើដំណើរទៅសិក្សាអំពីតំបន់សក្តានុពលសេដ្ឋកិច្ចពិ​សេសនៅទីក្រុងបាងកកផងដែរ។ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការកាលពីទី២៧ ខែមេសានេះ ដោយមានស្ថាបនិកសំខាន់ៗជិត១០ រូបបានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានា យុគសម័យឌីជីថល ។ សមាគមចូលរួមសហការនឹងប្រឹក្សាយោបល់ផ្នែកច្បាប់ ត្រូវការទីផ្សារកម្ពុជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចសហការជាមួយរាជរដ្ឋាភ...
មន្រ្តីជំនាញថា គម្រោងលក់ដីឡូតិ៍និងវីឡា(T.T.P . Land )នៅតែមានបញ្ហា ដដែលអតិថិជន​​ ពិបាកនឹងជឿទុកចិត្ត​

មន្រ្តីជំនាញថា គម្រោងលក់ដីឡូតិ៍និងវីឡា(T.T.P . Land )នៅតែមានបញ្ហា ដដែលអតិថិជន​​ ពិបាកនឹងជឿទុកចិត្ត​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ គម្រោងដីធីធីភីគ្រុប(T.T.P . Land ) របស់លោកឧកញតែ តាំងប៉ លើអតីតទីតាំងដីគម្រោងក្រុមហ៊ុន KP MORN DANY Land & House របស់ លោកស្រីម៉ន ដានី និង ស្វាមី ជនជាតិថៃគឺ លោកឧកញ៉ា​ឃុនថាវង្ស ផងផាន់ ដែលអត់ច្បាប់ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាប់និងព្រំប្រទល់ភូមិ សាលាក្រហម ឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីប្តូម្ចាស់ លោកឧកញ៉ា តែ តាំងប៉ ជាម្ចាស់ថ្មីបាន ពិធីសម្ពោធ ដាក់ឲ្យដំណើរការកាល ពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងមក មន្ត្រីជំនាញនៃភូមិបាលក្រុង និង មន្ទីរ មិនទាន់បានទទួលឯកសារ លិខិតបទដ្ឋានអ្វីនៅឡើយ នៅតែមានបញ្ហា ហើយពិបាកនឹងជឿទុកចិត្តបានណាស់។ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មាន នៅព្រឹក ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣ ឲ្យដឹងថា គម្រោងដីឡូតិ៍ និង វិឡា របស់ក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land )...
សម្តេចតេជោ ហ៊ុន សែន ទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

សម្តេចតេជោ ហ៊ុន សែន ទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះបានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។ សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោ ឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកល វិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិ...
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការហើយ

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការហើយ កាលពីទី២៧ ខែមេសានេះ ដោយមានស្ថាបនិកសំខាន់ៗជិត១០ រូបបានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានា យុគសម័យឌីជីថល ។ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំអនុម័តសម្រេចបើកកដំណើរកាសមាគមជាផ្លូវការ ដែលមានការចូលរួមពីសំណាក់ ស្ថាបនិកសំខាន់ៗ ដូចជា លោក ហុង ឆេងឈុន លោក ឯល រ៉ូហ្សែត លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា លោក តាំង សេងប៉ លោក កែវ ចំរុង លោក ហួន លីមីង និងសហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលធាតុផ្សំជាស្មារី និងគំនិតល្អៗជាមួយនិងទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។ លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានមានប្រសាសន៍ថា សមាគយើងបង្កើតនេះ មានគោលដៅគឺ ដើម្បីចូលរួមសហការនិងគាំទ្រជាមួយរាជរដ្ឋាភិបាលជួយពង្រ...
រដ្ឋមន្ត្រី អ៊ិត សំហេង សាទរចំពោះការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែរដ្ឋមន្ត្រី អ៊ិត សំហេង សាទរចំពោះការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជួយដល់កម្មករនិយោជិតកាន់តែប្រសើរលជួយដល់កម្មករនិយោជិតកាន់តែប្រសើរ

រដ្ឋមន្ត្រី អ៊ិត សំហេង សាទរចំពោះការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែរដ្ឋមន្ត្រី អ៊ិត សំហេង សាទរចំពោះការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជួយដល់កម្មករនិយោជិតកាន់តែប្រសើរលជួយដល់កម្មករនិយោជិតកាន់តែប្រសើរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិតកាន់តែប្រសើរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងសំខាន់ណាស់ដែរ។ លោក​​រដ្ឋមន្ត្រី កោតសរសើរបែបនេះ គឺក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពាំនាំដំណឹងល្អៗជូនលោក​​បណ្ឌិត អ៊ិត សំហេង ថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគោរពអញ្ជើញសម...
ក្រុមហ៊ុន ​​(RMA Cambodia Plc.) ទទួលសិទ្ធិផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា 

ក្រុមហ៊ុន ​​(RMA Cambodia Plc.) ទទួលសិទ្ធិផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រុមហ៊ុន Mercedes-Benz នៅក្រៅប្រទេសដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣​​​​​នេះតទៅ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់រថយន្តប្រភេទប្រណីតមានសុវត្ថិភាពគ្រប់គ្រាន់ នៅរាល់ពេលធ្វើដំណើរ។ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសិទ្ធិក្នុងការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្ត កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់ក្រុមហ៊ុន ស្ថិតនៅតាមបណ្តោយមហាវិថី៦០ ម៉ែត្រ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រុមហ៊ុនបានផ្តល់ដំណឹងដល់មហាជនអំពីអត្ថប្រយោជន៍ចម្បងនៃសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្ត និងប្រុងប្រយ័ត្នចំពោះហានិភ័យផងដែរ។ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន Mercedes-Benz នាឱកាសនេះ បានមានប្រសាសន៍ថា ក...
លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តឧទុម្ភរក្រោម ខេត្តតាកែវ

លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តឧទុម្ភរក្រោម ខេត្តតាកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ: លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ នាឱកាសនោះ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន ជីដូន ជីតា មីង មីង លោកគ្រូ អ្នកគ្រូ សិស្សានុសិ ស្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម។ លោក ហ៊ុន ម៉ានី បានគោរពកោតសរសើរ ថ្លែងអំណរព្...