រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីប្រទេសផ្សេងៗទៀត
អង់គ្លេស៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងភាគីកម្ពុជា ជួបពិភាក្សាពីការអប់រំ និងបណ្តុះបណ្តាលជំនាញបៃតងដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលពីសំណាក់លោកជំទាវ Baroness Barran រដ្ឋមន្ត្រីគ្រឹះស្ថានអប់រំ និងមូលនិធិសិស្ស នៃចក្រភពអង់គ្លេស។
សូមបញ្ញាក់ថា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តកម្មវិធីអប់រំបៃតង។
ក្នុងកិច្ចពិភាក្សាលើប្រធានបទដ៏សំខាន់មួយនេះគឺធ្វើឡើងនៅអំឡុងពេលវេទិកាអប់រំពិភពលោកលើកទី១៩ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
កិច្ចពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្ន...








