ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូណេស៊ី

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូណេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូណេស៊ី និងលោកជំទាវ នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។ លោក យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកជំទាវ បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ជូនបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលបានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ ពិធីលៀងសាយភោជន៍នោះផងដែរ លោកប្រធានាធិបតី ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលបានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo៕  ...
សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ

សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូចាកចេញពីក្រុង Labuan Bajo ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ ។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo រួចមក នៅម៉ោង១០.៥០នាទីព្រឹក(ម៉ោងនៅ Labuan Bajo ប្រទេសឥណ្ឌូនេស៉ី) ត្រូវនឹងម៉ោង ៩.៥០នាទីម៉ោងនៅកម្ពុជា ព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិ កូម៉ូដូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្...
សាររំលែកមរណទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល

សាររំលែកមរណទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាររំលែកមរណទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ លោក គឹម សួងមុនី ដែលត្រូវជាបងប្រុសបង្កើត។ ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ លោក គឹម សួងមុនី សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕...
ក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ

ក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
 ភ្នំពេញោ៖អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីផ្ទុះរឿងអាស្រូវពេញបណ្តាញសង្គម។ ការគ្រោងនឹងកោះហៅមកសាកសួរនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋប្តឹងទៅសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍និងរកយុត្តិធម៌។ លោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង អាចប្រឈមមុខនឹងច្បាប់បើរកឃើញដូចការចោទប្រកាន់មែននោះ។ ទាក់ទងករណីនេះ លោកស្រីឧត្តមសេីយ៍ត្រី ស៊ឹម សុខុន មន្ដ្រីពន្ធនាគារខេត្តបាត់ដំបង មិនអាចសុំការអត្ថាធិប្បាយបានទេ។ ចំណែកលោកឆែក សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃមិនអាចសុំការអត្ថាធិប្បាយបានទេ ៕  ...
ក្រសួងពាណិជ្ជកម្ម ប្រជុំពិនិត្យ និងតាមដានវឌ្ឍនភាពនៃ ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា

ក្រសួងពាណិជ្ជកម្ម ប្រជុំពិនិត្យ និងតាមដានវឌ្ឍនភាពនៃ ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង  លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។ លោក រាជ រ៉ា រដ្ឋលេខាធិការ មានប្រសាសន៏លើកឡើងពីសារបាននៃដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញនិងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីម៉ាកសម្រាប់វិស័យនេះផងដែរ។  លោកបន្តថា ចម្លាក់ប្រាក់-ស្ពាន់កម្ពុជាគឺជាសិល្បៈប្រពៃណីតំណាងក...
កាលបរិច្ឆេទ ប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣

កាលបរិច្ឆេទ ប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  នេះជាសេចក្តីជូនដំណឹង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីកាលបរិច្ឆេទ និង មណ្ឌលប្រឡង សម្រាប់បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣ ដូចខាងក្រោម  សូមបេក្ខជនទទួលជ្រាប​៕    
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានអំណាយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣៨គ្រួសារ នៅកំពង់ឆ្នាំង

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានអំណាយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣៨គ្រួសារ នៅកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  កំពង់ឆ្នាំង៖  ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រោសព្រះរាជទានអំណាយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣៨គ្រួសារ នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។ អមព្រះរាជដំណើរ ដោយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ៕...
លោក បណ្ឌិត ហ៊ុន ម៉ាណែតសំណេះសំណាលជាមួយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប

លោក បណ្ឌិត ហ៊ុន ម៉ាណែតសំណេះសំណាលជាមួយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនជួបសំណេះសំណាលជាមួយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ។ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និង...
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រជុំពិនិត្យពិភាក្សាស្ដីពីការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយលើការនាំចូល នាំចេញ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រជុំពិនិត្យពិភាក្សាស្ដីពីការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយលើការនាំចូល នាំចេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយជាតិលើការនាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ចំណីសត្វ និងបសុឱសថ។ ក្រោមអធិបតីភាព  តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ ប្រធាននាយកដ្ឋានផលិតកម្មសត្វ ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីប្រធានក្រុមហ៊ុននាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ចំណីសត្វ និងបសុឱសថសរុបចំនួន ៣០ក្រុមហ៊ុន និងមន្រ្តីជំនាញពាក់ព័ន្ធ។...
ក្រសួងធនធានទឹក និងឧតុនិយម បានជួនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ពីថ្ងៃ ទី១០ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយម បានជួនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ពីថ្ងៃ ទី១០ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងធនធានទឹក និងឧតុនិយម បានជួនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ពីថ្ងៃ ទី១០ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ៕