ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចក្រឡាហោម​ស ខេង ទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សម្តេចក្រឡាហោម​ស ខេង ទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕...
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទនៅខេត្តកំពង់ឆ្នាំង

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទនៅខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ នេះជាប្រភេទផ្លូវក្រាលកៅស៊ូប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូម៉ែត្រ ទទឹងប្រវែង ៧ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។ លោក សាន រ៉ង់ឌី តំណាងក្រុមហ៊ុន HENG SAMBAT.Co.Ltd,Import Export Transportation and Construction ប្រចាំការនៅការដ្ឋាន បានបញ្ជាក់ពីលទ្ធផលនៃការសាងសង់ថា ចំពោះការងារស្រោចកៅស៊ូសម្រេចបាន​ ៨០ភាគរយ  និងគ្រោងបញ្ចប់នៅសប្តាហ៏ក្រោយនេះ ។ ដោយឡែកការងារដាំបង្គោ...
កម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៏

កម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៏

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ហ្សឺណែវ ប្រទេសស្វីស៖ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានជ្រើសតាំងជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Intergovernmental Group of Expert on E-commerce and the Digital Economy) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំលើកទី៦ នេះគឺរៀបចំឡើងក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាឱ្យទិន្នន័យរួមចំណែកបានដល់ការសម្រេចនូវរបៀបវារៈឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (How to make data work for the 2030 Agenda for Sustainable Development)”។ ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជាបានដើរត...
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៃក្រសួងការពារជាតិកម្ពុជា ចុះអនុស្សរណៈ(MOU) ជាមួយសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៃក្រសួងការពារជាតិកម្ពុជា ចុះអនុស្សរណៈ(MOU) ជាមួយសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៃក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា និងសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិននិងគណៈកម្មាធិការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រ ។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានដាក់ឱ្យចូលជាធរមានដោយមានពីរភាគីបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៃក្រសួងការពារជាតិ ព្រះរាជា ណាចក្រ​​កម្ពុជា អ្នកតំណាងស្របច្បាប់ដោយ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការាពារជាតិ។ សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន និងគណៈកម្មាធិការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រ  អ្នកតំណាងស្របច្បាប់ដោយ ឯកឧត្តម ហ្វាង​ ជាន ។ ភាគីទាំងពីរបានឯកភាពសហការគ្នាក្នុងការអភិវឌ្ឍន៍សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ជីវិត និងសុខភាព ព្រមទាំងគម្រោងនៃមជ្ឈ...
សម្តេចក្រឡាហោម ស ខេង បាន​ធ្វើតេស្តរកឃើញគឺ មានវិជ្ជមានជំងឺកូវីដ-១៩

សម្តេចក្រឡាហោម ស ខេង បាន​ធ្វើតេស្តរកឃើញគឺ មានវិជ្ជមានជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​ធ្វើ​តេស្តរក​ឃើញ មានកូវីដ១៩ ហើយ ខាងក្រោម​នេះ ជាសារទាំង​ស្រុក​របស់សម្តេច ដែលមានខ្លឹមសារដូចតទៅ៖ បងប្អូនជនរួមជាតិជាទីគោរព!ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។ ជាមួយគ្នានេះ ខ្ញុំក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាស...
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃកន្លងមកនេះ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។ កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២៣នេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំ...
ធនាគារពិភពលោក បានអនុម័តគម្រោងថវិកា ៦០ លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជ

ធនាគារពិភពលោក បានអនុម័តគម្រោងថវិកា ៦០ លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានអនុម័ត គម្រោងដើម្បីគាំទ្រកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជាដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ។ គម្រោងនេះ ក៏បានបន្ថែមទឹកប្រាក់ ៣ លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជានាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍​ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើន​សន្ធឹកសន្ធាប់នៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់​ដល់​ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត ហើយការបោះចោលសំរាម និងសំណល់​ប្លាស្ទិកនៅ​តាមដងផ្លូវ ផ្លូវទឹក ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរ​នៅឡើយ។ សេចក្...
ពី​ថ្ងៃ​ទី​០១ដល់ថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២៣ ​ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​(ផ្សារដារ)ខេត្តត្បូងឃ្មុំ

ពី​ថ្ងៃ​ទី​០១ដល់ថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២៣ ​ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​(ផ្សារដារ)ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា ចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​០១-០៥​ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ​ក្រសួងពាណិជ្ជកម្ម ​សូមជម្រាបជូនដំណឹង​ដល់លោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និង​សាធារណជនទូទៅឱ្យបានជ្រាបថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាន​នៅតាម​មូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅ​ផ្សារគំរូ​ព្រំដែនកម្ពុជា(​ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ។ ​ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលដល់ ការរៀបចំ ព្រឹត្តិការណ៍នេះ សូម...
លោកឌិត ទីណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក

លោកឌិត ទីណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម បានស្នើភាគីឆេកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល នាំទៅកាន់ទីផ្សារប្រទេសឆេក។ សម្រាប់ការអភិវឌ្ឍធនធាន លោកមរដ្ឋមន្ដ្រី បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ កម្ពុជាត្រូវ...
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភាវត្តសែនមនោរម្យ (ហៅវត្តចាស់) ក្នុងស្រុកកងមាស

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភាវត្តសែនមនោរម្យ (ហៅវត្តចាស់) ក្នុងស្រុកកងមាស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  កាលពីថ្ងៃទី១០ ខែឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះ ពិនិត្យសំណង់ ព្រះវិហារ សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិទី៨ ឃុំកងតាណឹង ស្រុកកងមាស ។ សូមបញ្ជាក់ថា ពិធីបញ្ចុះខ័ណ្ខសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ នឹងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕...