អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.» សហការរៀបចំវគ្គផ្សព្បផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា “
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០ ២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំវគ្គផ្សព្បផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទ ប្បញ្ញត្តិពាក់ព័ន្ធនានា “ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារក្នុងសាលារៀន សរុបប្រមាណ៤០០នាក់។
វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក សម្យ កំសាន្ត នាយករងទទួលបន្ទុកសា លាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។
ថ្លែងក្នុងមតិស្វាគមន៍ដល់វគ្គបណ្តុះបណ្តាលនេះ លោក សម្យ កំសាន្ត នាយករងសាលាជំនាន់ថ្មី នៃវិទ្យាល័យស៊ីសុវត្ថិ បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និ...








