ក្រសួងពាណិជ្ជកម្ម ប្រជុំពិនិត្យ និងតាមដានវឌ្ឍនភាពនៃ ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា
ភ្នំពេញ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។
លោក រាជ រ៉ា រដ្ឋលេខាធិការ មានប្រសាសន៏លើកឡើងពីសារបាននៃដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញនិងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីម៉ាកសម្រាប់វិស័យនេះផងដែរ។
លោកបន្តថា ចម្លាក់ប្រាក់-ស្ពាន់កម្ពុជាគឺជាសិល្បៈប្រពៃណីតំណាងក...








