មន្ត្រីក្រសួងអភិវឌ្ឍន៍ដាក់ពាក្យបណ្តឹង ប្តឹងលោក ភួង សោភា និងលោក អ៊ុក ពញ្ញា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ
ភ្នំពេញ: យោងតាមពាក្យបណ្តឹង ដែលសារព័ត៌មាន ដេលីខ្មែរ ទទួលបានកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឲ្យដឹងថា មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដែលគេហៅថាអេស៊ីយូ (ACU) សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើលោក ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងបក្ខពួក។
បើយោងតាមពាក្យបណ្តឹងរបស់ មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងទេសរដ្ឋមន្ត្រី ទទួលបន្ទុក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការ ក្រសួ...








