លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសុំឲ្យលោក ប៉ាន់ខែម ប៊ុនថន ជួយសម្របសម្រួលឲ្យអ្នកស្រីរិទ្ធ សុគន្ធា ទទួលយកដីចំនួន ១ឡូត៍ទំហំ៣០មx៥០ម, ផ្ទះ០១ខ្នង និងដីកសិកម្មទំហំ១ហិកតា
បន្ទាយមានជ័យ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទា យមានជ័យ បានសុំឲ្យ លោក ប៉ាន់ខែម ប៊ុនថន នា យករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីជួយសម្រ បសម្រួលឲ្យអ្នកស្រីរិទ្ធ សុគន្ធា ទទួលយកដី ចំនួន ១ឡូត៍ទំហំ៣០មx៥០ម, ផ្ទះ០១ខ្នង និងដីកសិកម្មទំហំ១ហិកតា ដែលជាទីតាំងដីសម្រាប់គោលដៅ សម្បទានសង្គមកិច្ចអតីតយុទ្ធជន នឹងគ្រួសារក្រីក្ រ(ដីការ៉េ២) ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នេះបើតាមលិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មានខ្លឹមសារថា លិខិតនេះផ្ញើទៅលោកប៉ាន់ខែម ប៊ុនថន បន្ទាប់ពីលោកប៊ុនថនប្រកាស តាមគណីហ្វេកប៊ុក កាលពីថ្ងៃទី០៦ ខែធ្នូថា សម្តេចនាយករដ្ឋមន្ត្រីបានចាត់តាំងរូបលោក និងឯកឧត្តម គី តិច រួមជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដើម្បីពិនិត្យ និងដោះស្រាយចំពោះករណីនេះដោយយកចិត្តទុកដាក់។
ក្នុងលិខិតរាយការទៅ លោកប៉ាន់ខែម ប៊ុនថន ដដែលបានលើកឡើងករណីវិវាទដីធ្លីរវាងឈ្មោះ រិទ្ធ សុគ...








