ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត

សង្គម និងកម្សាន្ត
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តព្រះវិហារ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ បានបន្តស្វែងរកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទមុនពេលបុណ្យភ្ជុំបិណ្ឌ ក៏ដូចកំឡុងពេលដាក់បិណ្ឌ ដោយស្រាវជ្រាវរកសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ក្នុងកំឡុងពេលដាក់បិណ្ឌ និងមុនភ្ជុំបិណ្ឌក៏ដូចជាបរិភោគផងដែរ។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៣៩.៨៤គីឡូក្រាម ដោយពិន័យអន្តរការណ៍ទៅ...
លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II)

លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II)

សង្គម និងកម្សាន្ត
នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង បានដឹកនាំគណៈប្រតិភូរបស់ក្រសួង ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបាន សោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។...
រដ្ឋមន្រ្តីពាណិជ្ជកម្ម ទទួលធ្វើជាម្ចាស់ផ្ទះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤  កិច្ចប្រជុំពាក់ព័ន្ធ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ទទួលធ្វើជាម្ចាស់ផ្ទះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ កិច្ចប្រជុំពាក់ព័ន្ធ

សេដ្ឋកិច្ច និងវិនិយោគ
(សៀមរាប)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២បាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ ឆ្នាំ២០២២ ថ្លែងឱ្យដឹងថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together) ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃទី១៤ ខែក...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម

នយោបាយ
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែលប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាងនាមឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត និងការរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាបន...
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតដោយគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតដោយគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២
លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM)

លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM)

សេដ្ឋកិច្ច និងវិនិយោគ
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM) ដែលរៀបចំធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី នៃប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំរយៈពេល​ ២ថ្ងៃនេះ​ លោក​រដ្ឋមន្ត្រី​ និងគណៈប្រតិភូ​ នឹងចូលរួមក្នុងកិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីនៃប្រទេស​ G20 ជាមួយដៃគូសង្គម​ (B20-L20) ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហត្ថពលកម្មឥណ្ឌូនេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារ​ និងមុខរបរប្រទេស​ G20​ ដែលនឹងប្រារព្ធពិធីបេីកក្រោមអធិបតីរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងដឹកនាំកិច្ចប្រជុំដោយលោកជំទាវ​ អុីដា​ ហ្វូហ្សីយ៉ា​ រដ្ឋមន្រ្តីក្រសួងហត្ថពលកម្ម​ នៃសាធារណរដ្ឋឥណ្ឌូនេសុី​ ដោយផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ និងជាឱកាសការពិភាក្...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យសមិទ្ធផលនៅក្នុងក្រុងព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យសមិទ្ធផលនៅក្នុងក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋន​សាង​សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល​មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន​២០.០០០​ម៉ែត្រគីប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន​ជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ​ក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្...
មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរីបង្កើនការត្រួតពិនិត្យទំនិញប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាម

មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរីបង្កើនការត្រួតពិនិត្យទំនិញប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាម

សង្គម និងកម្សាន្ត
ទំនិញខូចគុណភាពប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាមត្រូវបានដកហូតយកកម្ទេចចោល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរី បង្កើនការត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងកំឡុងពេលកាន់បិណ្ឌ និងមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។គោលដៅត្រួតពិនិត្យគឺ៖ - គោលដៅខេត្តកោះកុង ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។ ដោយរកឃើញទំនិញខូចគុណភាពចំនួន ៦៥.៨គីឡូក្រាម - គោលដៅខេត្តរតនគិរី ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងស្រុកលំផាត់ ដោយរកឃើញទំនិញខូចគុណភាពចំនួន ២៩.៧៥គីឡូក្រាម។ - គោលដៅខេត្តសៀមរាប ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ដោយរកឃើញទំនិញខូចគុណភាពចំនួន ២២.៨គីឡូក្រាម - គោលដៅខេត្តកំពង់ចាម ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុង ស្រុកជើងព្រៃ ដោយរកឃើញទំនិញខូចគុណភាពចំនួន ១២គ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ អញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំ នៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រម ណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែ នដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាម កាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រ...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារវិញ

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារវិញ ដែលមានអក្សរកាត់ថា “ស.ជ.ជ.ក” និងជាភាសាអង់គ្លេស” National University Of Chheasim Komchaymear”។