លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិ
(ភ្នំពេញ)៖ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក ZHANG Lubiao អគ្គនាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន លើការរៀបចំផែនការមេទំនើបកម្មកសិកម្ម កម្ពុជា-ចិន។
កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កិច្ចពិភាក្សាបានផ្តោតសំខាន់លើ ១-សិក្សាបន្ថែមអំពីស្ថានភាពនៃពាណិជ្ជកម្មនាំចេញ-ចូល ផលិតផលកសិកម្ម និងទីផ្សារផលិតផលកសិកម្មក្នុងស្រុក ២-សិក្សាបន្ថែមអំពីគោលនយោបាយនិងផែនការគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្ម ៣-ប្រឹក្សាយោបល់នានាលើគម្រោងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម សម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិនឱ្យចំគោលដៅ សំដៅអភិវឌ្ឍវិស័យកសិកម្មកម្ពុជានិងជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។
ជាកិច្ចចាប់ផ្តើម លោកអនុរដ្ឋលេខាធិការ បានថ...








