សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ចំពោះលោកសាស្ដ្រាចារ្យ និងបានអរគុណចំពោះជំនួបកន្លងមកតាមប្រព័ន្ធអនឡាញជាមួយនឹងលោកសាស្ដ្រាចារ្យ។ សម្ដចបានស្វាគមន៍លោកសាស្ដ្រាចារ្យក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួបពិភាក្សាការងារដោយផ្ទាល់នាពេលនេះ ដោយសម្ដេចសម្ដែងនូវក្ដីរីករាយ និងត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាផ្លាស់ប្ដូរយោបល់ផ្សេងៗទៀតលើបញ្ហាដែលលោកសាស្ដ្រាចារ្យមានបំណងចង់លើកឡើង។
ជាការឆ្លើយតប លោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហ...








