អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧
(ខេត្តពោធិ៍សាត់)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២នាមាត់ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពី លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរដែនដីជុំវិញខេត្ត មន្ត្រីរាជការនៃនាយកដ្ឋានកិច្ចការហាឡាល សា...








