សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨ ៦៦ នាក់ នារី ៣,៣៨២នាក់។
និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
និស្សិតជ័យលាភីខាងលើបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២ ០២ ០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូ បករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានាថ្ងៃនេះ នឹងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការផ្តល...








