សមត្ថកិច្ចចាប់បុរស២នាក់ដើរឃោសនាអូសទាញបោកប្រាស់ប្រជាពលរដ្ឋឱ្យដាក់លុយរកស៊ីជាមួយខ្លួន
ខេត្តតាកែវ៖ នគរបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ២ ខែសីហា ២០២២ បានឃាត់បុរស២ នាក់ជាតំណាងក្រុមហ៊ុនយូនីស៊ីធី ពីបទឆបោកប្រាក់ប្រជាពលរដ្ឋនៅ ក្នុងខេត្តកំពត និងខេត្តតាកែវអស់រាប់ម៉ឺនដុល្លារ ខណៈជនសង្ស័យទាំង២នាក់កំពុងដើរឃោស នាអូសទាញប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកត្រាំកក់ដាក់ហ៊ុនរកស៊ីជាមួយក្រុមហ៊ុនពួកគេ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើបន្ទាប់ពីមានប្រជាពលរដ្ឋចំនួន ៤នាក់បានមកដាក់ ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ទៅលើបុរស ជនសង្ស័យចំនួន២នាក់ទី១ ឈ្មោះ ជៀន វុទ្ធី អាយុ ២៧ឆ្នាំ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុម ហ៊ុនយូនីស៊ីធី ។
ទី ២ ឈ្មោះ ឈិន វ៉េត អាយុ ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត មុខងារជាដំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធីពីបទឆបោកប្រាក់។
លោកអធិការស្រុកត្រាំកក់បានបន...








