សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសហដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ។
ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចេញសេចក្ដីប្រកាសព័ត៌មានរួម ឱ្យដឹងថាកិច្ចប្រជុំបានដំណើរការក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព ភាតរភាព និងយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំបានផ្តល់តម្លៃខ្ពស់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកិច្ចសហប្រតិបត្តិការ...








