ល្បែងសុីសងជល់មាន់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការដោយសេរីអោយខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងកាសុីណូ Casino Hotel Hero 777
ព្រៃវែង៖ប្រភពប្រជាពលរដ្ឋរស់នៅតំបន់មាត់ច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីចង់ដឹង ការពិតពីសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាមនៃច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ក្នុងស្រុកព្រះស្តេចខេត្តព្រៃវែងស្តីពីសកម្មភាពរបស់ក្រុមអ្នកញៀនល្បែងសុីសងគ្រប់ប្រភេទ ពិសេសល្បែងជល់មាន់ នៅក្នុង កាស៊ីណូ Hotel Hero 777 បាននឹងកំពុងនាំគ្នាចូលលេងល្បែង សុីសងក្នុងកាសុីណូ 777 ជារៀងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ឮសម្លេងហ៊ោរកញ្ជ្រៀវទ្រហឹង អឺងកង ។
ករណីនេះគឺមានពិតប្រាកដ ដូច សេចក្តីរាយការព័ត៌មានរបស់ប្រជាពលរដ្ឋផ្ដល់មែន នៅពេលដែលក្រុមការងារបានចុះដល់បានថតយកសកម្មភាព ជាក់ស្តែងរបស់ក្រុមអ្នកញៀនល្បែងជល់មាន់បាននាំគ្នាដឹកជញ្ជូនមាន់ជល់ តាមម៉ូតូ និង តាមរថយន្តស៊េរីទំនើបៗជិះចូល ទៅឈប់ចតទុកខាងក្នុងបរិវេណកាស៊ីណូ 777 និងកាសុីណូ១ កន្លែងទៀត គ្មានស្...








