ឯកឧត្ដម សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការអនុវត្តគោលការណ៍ណែនាំសម្រាប់ដោះស្រាយហានិភ័យជំងឺឆ្លងក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃ»
ភ្នំពេញ:នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការបច្ចេកទេសសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការអនុវត្តគោលការណ៍ណែនាំសម្រាប់ដោះស្រាយហានិភ័យជំងឺឆ្លងក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃ» នៅខេត្តសៀមរាប។
សិក្ខាសាលានេះមានអ្នកចូលរួម មកពីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និងពោធិសាត់ អង្គការសុខភាពសត្វពិភពលោក អង្គការ FAO, WCS, US-CDC បណ្តាកសិដ្ឋានចិញ្ចឹមបង្កាត់សត្វស្វាក្តាម និងគ្រូឧទ្ទេសនាមមកពីអូស្រ្តាលី ចក្រភពអង់គ្លេស សឹង្ហបុរី សរុបចំនួន ៦៣នាក់។
សិក្ខាសាល...








