កម្ពុជា និងវៀតណាម ពិភាក្សាគ្នាបន្ថែមលើ MOU ក្នុងការជួយលើកីឡាអេឡិចត្រូនិក សម្រាប់ស៊ីហ្គេម២០២៣ នៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានជួបជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម ដើម្បីពិភាក្សាលម្អិតលើអនុស្សរណៈយោគយល់ ដែលក្នុងនោះ វៀតណាម ជួយផ្នែកបច្ចេកទេសដល់កម្ពុជា លើការរៀបចំការប្រកួតកីឡាអាឡិចត្រូនិក នៅព្រឹត្តិការណ៍ អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ការមកដល់ របស់វៀតណាម គឺដើម្បីពិភាក្សាលម្អិតលើអនុស្សរណៈយោគយល់ ដែលមាន២ចំណុចសំខាន់ និងឈាន ទៅអនុវត្តលើការងារ បន្ទាប់ពីបានព្រមព្រៀងគ្នាកាលពីខែឧសភា នៅប្រទេសវៀតណាម។ឯកឧត្តម បន្តថា ២ចំណុចសំខាន់នោះគឺទី១វៀតណាមនឹងជួយកម្ពុជាលើការរៀបចំលក្ខណៈបច្ចេកទេសក្នុងការរៀបចំការប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើងគិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ។
កាលស៊ីហ្គេម...








