សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនគរបាល ជំនាន់ទី១៥
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។
ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ដោយមានការគាំទ្រ និងឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមនុញ្ញផលនៃសុខសន្តិភាព បច្ចុប្បន្នសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។
លោកបន្តថាដើម្បីបំពេញបន្ថែមតម្រូវការបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្...








