រដ្ឋសភាបន្តសម័យលើកទី៧ នីតិកាលទី៦ ដោយបានពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ចំនួន៤
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បន្តនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។
សម័យប្រជុំពេញអង្គរដ្ឋសភានាឱកាសនេះ មានរបៀបវារៈចំនួន៥ នៅក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវបានលើកយកមកពិភាក្សានិងអនុម័ត។ បន្ទាប់ពីបានប្រកាសសេចក្តីសម្រេចអំពីសុពលភាពនៃអាណត្តិ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាពរួចមក អង្គសភាបានធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទំាង៤ រួមមាន៖
១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្ម...








