រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ឆ្នាំ២០២២
(កំពង់ស្ពឺ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។
ពិធីនេះ បានរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺ មន្ទីរ-ស្ថាប័ន្ធពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ ព្រមទាំងតំណាងពាណិជ្ជករ អាជីវករ ផលិតករ និងម្ចាស់ស្តង់ពិព័រណ៍ជាច្រើនរូប។
លោករដ្ឋមន្ត្រី សម្ដែងន...








