សន្តិបណ្ឌិត សុខ ផល បានដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ស្រុកបាណន់បំពេញការងារឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក
បាត់ដំបង: សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជាស្រុកបាណន់ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះបានដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ស្រុកបាណន់បំពេញការងារឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក សុំធ្វើការជួសជុលនិងសាងសង់ឡើងវិញនូវអគារសាលាបឋមសិក្សា០១ខ្នង ដែលមានសកម្មភាពការងារដូចខាងក្រោម ៖
១- ចូលរួមជាអធិបតីក្នុងពិធីប្រគល់អគារ សាលាបឋមសិក្សាទួលអណ្តែត១ខ្នង មាន៦បន្ទប់ ទើបជួសជុល និងសាងសង់ឡើងវិញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១០ ស្ថិតក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង៖
- និងបានបន្តរៀបចំលម្អបន្ថែមក្នុងបរិវេណសាលាដូចជា៖ ធ្វើតារាងបាល់ទាត់
ចំនួន ០១ និងសង់រូបសត្វតំណាងឆ្នាំទាំង១២។ល។
- បានឧបត្ថម្ភដល់ មន្ត្រីមូលដ្ឋាន គ្រូបង្រៀន ប្រជាការពារចំនួន២៨នាក់,ជូនមាតាបិតាសិស្សចំនួន៧៨នាក់ ជូនសិស្សានុសិស្សចំ...








