ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រថភ្លើងក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បុកឡានទៀតហើយ ម្តងនេះបុកឡានធុនធំ ដឹកដំឡូងមី  រហូតក្រឡាប់កំពប់ដំឡូង នៅខេត្តបន្ទាយមានជ័យ

រថភ្លើងក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បុកឡានទៀតហើយ ម្តងនេះបុកឡានធុនធំ ដឹកដំឡូងមី រហូតក្រឡាប់កំពប់ដំឡូង នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ខ្សែរថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង មួយគ្រឿង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបុករថយន្តដឹកដំឡូងមីអូសជិត២០០ម៉ែត្រ បណ្ដាលឲ្យឡាប់រថយន្តកំពប់ដំឡូងពេញដងផ្លូវ នៅក្នុងខេត្តបន្ទាយមានជ័យ។ ករណីរថភ្លើងក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង គឺមិនមែនជាករណីទី១ នៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ ដែលកាលពីសប្តាហ៍ បានបុករថយ្តបើកបរដោយបុរសវ័យចំណាស់ម្នាក់ ដោយសារមិនមានឆ្មាំចាំឃាត់ពេលរថភ្លើងមកដល់។ មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកមង្គលបូរី បានឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះ គឺជាខ្សែរថភ្លើងបើកចេញពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យ នៅពេលមកដល់ចំណុចផ្លូវបំបែកប្រមាណ២០០ម៉ែត្រពីផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីភូមិអូរស្ងួតស្រុកមង្គលបូរី ទៅស្រុកបវិល ខេត្តបាត់ដំបង ក៏បានបុកពេញទំហឹង និងចំពាក់កណ្តាលតួរថយន្តធុនធំមួយគ្រឿងផ្ទុកដំឡូងពេញ ហើយអូសរហូតជិត២០០ម៉ែត្រទើបឈប់ ខណៈរថយន្តក៏ក្រឡាប់តែម្ត...
ចោរថ្លើមធំលួចកាប់ឈើគ្រញូងមានអាយុជាងកន្លសតវត្សរ៍ មានតម្លៃរាប់សែនដុល្លារ ក្នុងដែនការពាររបស់មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប

ចោរថ្លើមធំលួចកាប់ឈើគ្រញូងមានអាយុជាងកន្លសតវត្សរ៍ មានតម្លៃរាប់សែនដុល្លារ ក្នុងដែនការពាររបស់មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសថា ដើមឈើពូជប្រភេទគ្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណជាង៥០ឆ្នាំមកហើយ និងមានតម្លៃជាទឹកប្រាក់រាប់សែនដុល្លារ ត្រូវបានចោរលួចចូលកាប់យកពីក្នុងចម្ការពូជឈើ ស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ឈើគ្រញូងដ៏ចំណាស់បួនដើមនេះ គឺជាឈើត្រូវបានរក្សាទុកសម្រាប់យកគ្រាប់ ដើម្បីបណ្តុះពូជកូនគ្រញូង ស្ថិតនៅដីទំហំជិត២០០០ហិកតា នៃតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាស លេខ៦០២ ប្រក.កសក ទទួលស្គាល់ជាតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦។ នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ឈើទាំងនេះ ស្ថិតនៅភូមិសាស្ត្រឃុំក...
ក្រុមហ៊ុនថប៤រៀលធី ឯ.ក ត្រូវការជ្រេីសរេីសដៃគូសហការលក់គម្រោង!

ក្រុមហ៊ុនថប៤រៀលធី ឯ.ក ត្រូវការជ្រេីសរេីសដៃគូសហការលក់គម្រោង!

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:ក្រុមហ៊ុនថប៤រៀលធី ឯ.ក(Top4Realty Co,. Ltd) គឺជាក្រុមហ៊ុនអចលនទ្រព្យដែលឈានមុខគេនៅប្រទេស កម្ពុជាដែលមានបំរើសេវាកម្មដូចជា÷ ១-ទិញ លក់ ជួល អចលនទ្រព្យ គ្រប់ប្រភេទ ២-វាយតម្លៃអចលនទ្រព្យ គ្រប់ភេទ ៣-ប្រឹក្សារយោបលអចលនទ្រព្យ គ្រប់ប្រភេទ ៤-គ្រប់គ្រងអចលនទ្រព្យ គ្រប់ប្រភេទ ក្រុមហ៊ុនTOP4 REALTY CO,.LTDគឺជាសហគមន៍ដែលមានការចែករំលែកនិងផ្តល់អត្ថប្រយោជន៍ខ្ពស់ជាមួយសេរីភាពហិរញ្ញវត្ថុ ដើម្បីចូលរួមលើកស្ទួយធន់ធានជំនាន់ក្រោយ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពអស្ចារ្យ និងរុងរឿងលើសកលលោក។ ក្រុមហ៊ុនយើងខ្ញុំចុះបញ្ជីត្រឹមត្រូវ និងទទួលបានអជ្ញាបណ្ណ័ជាក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់។ ដំណឹងជ្រេីសរេីសដៃគូសហការលក់! សម្រាប់បងប្អូនជាភ្នាក់ងារមានក្រុមការងារច្រើនកំពុងតែស្វែងរកក្រុមហ៊ុន និងគម្រោងល្អសម្រាប់សហការលក់។ អត្ថប្រយោជន៍បងប្អូនទទួលបាន៖ 1. ផ្តល់ជូនការិយាល័យសម្រាប់ធ្វើការ និងសាលប្រជុំក្រុមការងារ។ 2. ផ្ត...
លោក រៀល ពន្លក ទីប្រឹក្សាក្រសួងព័ត៌មានផ្ញើរសាអបអរសាទរ ចំពោះ លោក សំហេង បុរស ដែលត្រូវបានតែងតាំង ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី

លោក រៀល ពន្លក ទីប្រឹក្សាក្រសួងព័ត៌មានផ្ញើរសាអបអរសាទរ ចំពោះ លោក សំហេង បុរស ដែលត្រូវបានតែងតាំង ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក រៀល ពន្លក ទីប្រឹក្សាក្រសួងព័ត៌មានផ្ញើរសារគោ រពអបអរសាទរ ចំពោះ លោក សំហេង បុរស ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គទ្រង់សព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំង ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ ឆ្លៀងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ លោកក៏បានជូនពរ លោក សំហេង បុរស ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវ៉ៃនិងសម្រេចជោគជ័យគ្រប់ភារកិច្ចការងារ ជាពិសេសសូមជួបតែ ពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។...
រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ (Mobile Lab) គាំទ្រដល់កិច្ចពង្រឹងសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារ

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ (Mobile Lab) គាំទ្រដល់កិច្ចពង្រឹងសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្ត-ក្រុង: ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ក.ប.ប .ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប.ប្រចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រះវិហារ រតនគិរី ស្វាយរៀង បន្ទាយមានជ័យ និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីបន្តភារកិច្ចត្រួតពិនិត្យតាមបណ្តាផ្សារក្នុងស្រុកសំខាន់ៗ ស្តង់លក់ត្រីក្នុងក្រុងប៉ោយប៉ែត ម៉ាត ផ្សារទំនើប ឃ្លាំងស្តុកទំនិញនានា ដោយយកចិត្តទុកដាក់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេច គ្រឿងភេសជ្ជៈជាដើម។ ក្នុងបេសកកម្មនេះមន្ត្រីយើងបានត្រួតពិនិត្យដោយដកយកគំរូត្រីចំនួន ៤ប្រភេទ និងគំរូទំនិញហូបចុកចំនួន ៩គំរូផ្សេងទៀត យកមកវិភាគស្វែងរកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ ជាលទ្ធផល ក្នុងចំណោមសំណាកគំរូដែលបានវិភាគខាងលើ មន្ត្រីជំនាញមន្ទីរពិសោធន៍បានរកឃើញ សំណ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអសាទរដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអសាទរដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក(FIFA WORLD CUP)ដែលបានមកដល់ប្រទេស​កម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤...
រដ្ឋមន្ត្រីក្រសួងការងារ៖TVET DAYឆ្នាំនេះជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ

រដ្ឋមន្ត្រីក្រសួងការងារ៖TVET DAYឆ្នាំនេះជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ TVET DAYនាឆ្នាំនេះនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញសីលធម៌វិជ្ជាជីវៈនិងផលិតភាពខ្ពស់ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។ នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVETបង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”នាព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២២នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្ររៀបចំឡើងដោយក្រសួងការងារ និ...