ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ

មន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កាលពីថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២២​ មន្ត្រីកងរាជអាវុធ បានចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយមិនមានសាច់ប្រាក់។ មន្ត្រីអាវុធហត្ថខេ្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មាន​ រសៀលថ្ងៃដដែលនេះថា​ ការចាប់ខ្លួនលោក គឹង​ វណ្ណ:​ ធ្វើឡើងដោយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ តាមដីការបស់តុលាការ​ ពាក់ព័ន្ធការចេញសែកស្អុយ។​  ករណីចាប់ខ្លួនលោកអភិបាលរងខេត្តនេះ កើតឡើងនៅក្នុងរង្វង់វេលាម៉ោង៧ ឬម៉ោង៨ព្រឹក នៅលើដងផ្លូវធ្វើដំណើរទៅសាលាខេត្តបន្ទាយមានជ័យ ដែលជាកន្លែងលោកធ្វើការ។ ប្រភពច្បាស់ការណ៍បានបង្ហើបទៀតថា​ លោក គឹង​ វណ្ណ:​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ត្រូវជាប្អូនថ្លៃរបស់មន្ត្រីជាន់ខ្ពស់មន្ត្រីម្នាក់​។  ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនភ្លាមៗ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនលោកមកកាន់រាជធានីភ្នំពេញ ហើយកំពុងតែម...
ក្រុមឈ្មួញ១ក្រុមកំពុងតែបំផ្លាញព្រៃឡង់ជិតសាបសូន្យអស់ ដោយដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងខេត្តកំពង់ធំយ៉ាងរលូន

ក្រុមឈ្មួញ១ក្រុមកំពុងតែបំផ្លាញព្រៃឡង់ជិតសាបសូន្យអស់ ដោយដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងខេត្តកំពង់ធំយ៉ាងរលូន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងក្រុមមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បាងអះអាងថា បច្ចុប្បន្ននេះក្រុមឈ្មួញ​១ក្រុម ដែលល្បីខាងបំផ្លាញព្រៃឈើ ទី១មេខ្លោងឈ្មោះ ជិន គឹមអូន ទី២ ឈ្មោះ សាក់ សិច ហៅលោក សិច និងទី៣ ឈ្មួញ ឈ្មោះ គឹម ឡាយ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំយ៉ាងរលូន។ ក្រុមពលរដ្ឋនៅជាប់ខេត្តព្រះវិហារនិងកំពង់ធំបាននិយាយថា មេខ្លោងធំដែលកំពុងតែដឹកជញ្ជូនឈើ ឈ្មោះ ជិន គឹមអូន ឈ្មួញឈ្មោះ សិច និងឈ្មោះ គឹម ឡាយ ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ទៅទម្លាក់នៅដេប៉ូរបស់ឈ្មួញឈ្មោះ ជិន អូន ហៅជិន គឹមអូន ក្នុងភូមិ​តា​ឡែក ជិតស្នាក់ការបរិស្ថានក្នុងខេត្តកំពង់ធំ យ៉ាងរលូន ហើយចំណែកអាជ្ញាធរខេត្ត មន្រ្តីរដ្ឋបាលព្រៃឈើមិនមានចំណាត់ការអ្វីនោះទេ គឺបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើនេះដោយរលូនទៀតផង ។ មន្រ្តីសង្គមស៊ីវិល និងអ្នកស្រុកនៅទីនោះបានលើកឡើងថា លោក ...
អតីតអភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី បាន​​ចេញលិខិតបំភ្លឺ ជុំវិញ ការដឹកនាំរបស់លោករយៈពេល៤ ឆ្នាំ

អតីតអភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី បាន​​ចេញលិខិតបំភ្លឺ ជុំវិញ ការដឹកនាំរបស់លោករយៈពេល៤ ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ លោក ហុក ម៉ារ៉ា អតីតអភិបាល​​ក្រុងច្បាមនខេត្តកំពង់ស្ពឺកាលថ្ងៃទី៩ ខែមិ​ថុ​នា​នេះ​ បានធ្វើលិខិតបំភ្លឺមកកាន់អង្គភាពសារព័ត៍មាន ដេលីខ្មែរ​​ ​​ដែល​​មានចំណងជើងថា «សម្ដេចតេជោ ហ៊ុន សែន សម្រេចដកចេញពីដំណែង អភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី ចេញដាក់មន្ត្រីវ័យក្មេងជំនួសវិញ» ចុះផ្សាយកាលពីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាច។ លោក ហុក ម៉ារ៉ាឌី បាន​បញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្តក្រុង មាត្រាទី១៤៧ បានចែងថា មុខដំណែង អភិបាល អភិ​បាលរង មានអណត្តិការងារមិនលើស ៤ឆ្នាំ អភិបាល អភិបាលរងអាចត្រូវបានតែង​តាំងបាន៤ឆ្នាំទៀតសម្រាប់អាណត្តិទី២របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល។ ខាងក្រោមនេះជា លិខិតបំភ្លឺ ទាំងស្រុងសូមមិនធ្វើការអត្ថធិប្បាយបន្ថែមទេ ៕...
សម្តេច​ ទៀ បាញ់​ បញ្ជាក់ថា ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា

សម្តេច​ ទៀ បាញ់​ បញ្ជាក់ថា ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជាហើយនេះបើតាមប្រសាស ន៍ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការ​ដា្ឋ​ន​សាង​សង់រោង​ជាង​ជួសជុល​នាវាផែ​សំចតនិង​ស្ដារ​ឃ្លងនៅ​មូលដ្ឋាន​សមុទ្រ​រាមខេត្ត​ព្រះសីហនុនៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២​នេះ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា ការចោទប្រកាន់​រឿង​ដែនសមុទ្រ​រាម​នេះ​គឺជា​រឿង​ដ៏​ដែលៗ​គ្មាន​អ្វី​ចម្លែក​នោះទេ ហើយ​ការផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​បរទេស​ទាំងនោះវា​ហាក់ដូច​ជាការ​ជប់​រឿង​ឡើង​តែម្ដង ពីព្រោះ​វា​អត់​មានរឿង​អ្វី​ទាល់តែសោះ​។​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ការចាត់ចែងការរៀបចំការប្រើប្រាស់ការអភិវឌ្ឍ​នានា គឺជា​សមត្ថកិច្ចជា​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេចបន្តទៀត​ថា ការធ្វើ​ទំនើប​កម្មនេះ គឺជា​ជំនួយ​អភិវឌ្ឍ​របស់​ចិន ក្នុង​ការ​អភិវឌ្ឍ​ដែនសមុទ្រ​រាម​នេះដ...
ប្រធានក្រុមការងារអន្តរក្រសួង សិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ប្រធានក្រុមការងារអន្តរក្រសួង សិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សន្តិបណ្តិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២នេះបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំគឺក្នុងគោលដៅ ការរៀបចំបង្កើតនិងដំឡើងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ការសិក្សាបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ហើយរាជរដ្ឋាភិបាលមានទិសដៅសម្រួលដល់ ផលប្រ យោជន៍នៃប្រទេសទាំងពីរលើវិស័យទេសចរណ៍លំហូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សមាជិកក្រុមការងារដែលជាអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាមបានលើកឡើងពីចំណុចវិជ្ជមាន និងផលលំបាកក្នុងការដោះដូរលក់ផលិតផលកសិកម្ម ព្រមទាំងការស្នើសុំដំឡើងក...
លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ:ក្រុមប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានរាយការណ៍កាលថ្ងៃទី 4មិថុនាឆ្នាំ2022នេះថាសព្វថ្ងៃនេះមានឡានយីឌុប5ផ្លូវពាក់ស្លាកលេខ:ក្រចេះ 3A.0340 បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលដេប៉ូនៅភូមិតាឡែកជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ។ ពលរដ្ឋនិងមន្ត្រីរាជការនិយាយថា មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​ទៅទៀត។ ក្រៅ​ពី​សេចក្តី​រាយការណ៍ និង​ការ​ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិលក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរដែល​បង្ហាញ​ថា​ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ។ មានសំណួរថា តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេចតេជោ ហ៊ុន សែននាយក​រដ្ឋ​មន្ត្រី​យ៉ាង​...
សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងនៅថ្ងៃទីខែមិថុនានេះ បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀត ណាម។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាល អភិបាលរងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលជាសមាជិកក្រុមការងារអន្តរក្រសួងផងដែរ។ height="720" class="alignnone size-full wp-image-60160" />...
ចោទប្រកាន់លើដំណើរការបោះឆ្នោតដោយបក្សប្រឆាំង គឺធ្វើឡើងដើម្បីផ្គាប់ចិត្តចាហ្វាយនាយបរទេស

ចោទប្រកាន់លើដំណើរការបោះឆ្នោតដោយបក្សប្រឆាំង គឺធ្វើឡើងដើម្បីផ្គាប់ចិត្តចាហ្វាយនាយបរទេស

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ហើយ ក្រោមការវាយតម្លៃថា សន្ដិសុខ សណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ដែលអ្នកចេញទៅបោះឆ្នោតមានរហូតដល់ជាង ៧លាននាក់ ឬស្មើប្រមាណ ៧៧,៩១ភាគរយ។ ជាងនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបឋម នៅយប់ទី០៥ មិថុនា ថា ក្នុងចំណោម ឃុំសង្កាត់ ១៦៥២ គណបក្សប្រជាជនឈ្នះរហូតដល់ ១៦៤៨ឃុំ សង្កាត់ ខណៈបក្សប្រឆាំងទទួលបាន ៤ឃុំ។ គណបក្សប្រឆាំងមិនសាទរ និងលទ្ធផលនេះទេ និងបានចោទថា នេះជាលទ្ធផលដែលលួចបន្លំ។ ចំណែកអ្នកតាម​ដាកនយោបាយកម្ពុជា លោក ជា ច័ន្ទបរិបូរណ៍ បាន​បញ្ជាក់ថា លោកមិនប្លែកចិត្តអ្វីទេ ចំពោះការចោទប្រកាន់នេះ ដោយសារតែពួកគេចាញ់ឆ្នោត។ ប៉ុន្ដែបើពួកគេឈ្នះឆ្នោតវិញ ពួកគេនឹងស្រែកសរសើរពីដំណើរការបោះឆ្នោតនេះជាក់ជាពុំខាន។ លោក​បាន​​បន្ថែម​​ថា «អ្វីដែលពួកគេកំពុងធ្វើនេះគឺក្នុងបំណងបំពេញចិត្តចាហ្វាយនា...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះបានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/...