ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម រវាងសហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន AMRU Rice និង CACC ក្នុងការទិញ-លក់ ស្រូវ និងដំឡូងមីសរីរាង្គ

សង្គម និងកម្សាន្ត
ព្រះវិហារ:នាថ្ងៃអង្គារទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធសហស្រូវអង្ករកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខានៃកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនឯកជនចំនួន ០២ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបញ្ជាទិញនូវកសិផលចំនួន ២ មុខ រួមមាន ស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លេីបរិមាណសរុប ៧៣ ៨០០តោន ពីកសិករមកពីសហគមន៍កសិកម្មចំនួន ៣២ នៅក្នុងខេត្តព្រះវិហារ។ ការចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គនេះ បានធ្វេីឡេីងតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលរៀបចំឡេីងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុក គឹមសាន្ដ អភិបាលរងខត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនបញ្ជាទិញ មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគ...
ដំណឹងល្អ! បងប្អូនកម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦

ដំណឹងល្អ! បងប្អូនកម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈ តំណាងភាគីកម្មករនិយោជិតក៏មិនជំទាស់នឹងសំណើនេះ និងស...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៦

ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានរៀបចំ ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៦ ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៥។ កម្មវិធីនេះ ក្រោមការដឹកនាំរបស់ លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូបង្គោល និងគ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៥០រូប។...
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥”

ភ្នំពេញ: ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀតក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលាកម្រិតតំបន់អាស៊ាននេះ នឹងជំរុញឱ្យមានដំណោះស្រាយ ដែលអាចអនុវត្តបានចំពោះចន្លោះប្រហោងក្នុងការបណ្តុះបណ្តាលជំនាញវិជា្ជជីវៈ ដែលជាតម្រូវការទីផ្សារតាមរយៈការផ្លាស់ប្តូរចំណេះដឹងលើការអនុវត្តល្អបំផុតក្នុងការដោះស្រាយបញ្ហាផលិតភាពការងារដោយតម្រូវឱ្យមានការចូលរួមពីភាគីរដ្ឋាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល វិស័យឯកជន និងអង្គការអន្តរជាតិនានាក្នុងតំបន់អាស៊ាន៕ ...
ក្រសួងពាណិជ្ជកម្ម​ចេញសេចក្តីជូនដំណឹងបញ្ជាក់ជាថ្មីពីលេខបារកូដផលិតផល​ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅ​កម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល

ក្រសួងពាណិជ្ជកម្ម​ចេញសេចក្តីជូនដំណឹងបញ្ជាក់ជាថ្មីពីលេខបារកូដផលិតផល​ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅ​កម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងបញ្ជាក់ជាថ្មី ពីលេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល។ សេចក្តីជូនដំណឹងនេះ គឺជាការបញ្ជាក់បន្ថែមដល់​ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ​ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលក្នុងស្រុក និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់លេខបារកូដផលិតផលក្នុងស្រទាប់មហាជនដែលជាអ្នកប្រើប្រាស់។ ក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា បារកូដនេះ ត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល​៕...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១៦ ខែកញ្ញា

ភ្នំពេញ:ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសជ័យមង្គលនៃខួបកំណើតរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ #MLVT #HENGSour...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួម «ពិធីបួងសួងចម្រើនសេចក្តីសុខ»  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ:«ពិធីបួងសួងចម្រើនសេចក្តីសុខ» ត្រូវបានប្រារព្ធធ្វើនៅ (១)ទីសក្ការៈព្រះអង្គចេកព្រះអង្គចម (២)តំបន់អភិរក្សអង្គរ និងនៅ (៣)ប្រាសាទអង្គរតូច ក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើននិងអភិវឌ្ឍជាលំដាប់ ចៀសឆ្ងាយពីសត្រូវឈ្លានពាន យាយីទាំងឡាយ ជាពិសេសគឺសូមតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប រួមទាំងវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៌ មានសុខសុវត្ថិភាព រស់នៅប្រកបរបររកទទួលទានមានបាន និងសូមជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឆ្លៀតក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលថ្ងៃនេះជាថ្ងៃបិណ្ឌ៨ “លោក...
លទ្ធផលនៃការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងចូលរួម “ពិព័ណ៍អន្តរជាតិចិន លើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម”

លទ្ធផលនៃការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងចូលរួម “ពិព័ណ៍អន្តរជាតិចិន លើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម”

សង្គម និងកម្សាន្ត
ភ្នំពេញ: សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី "ការវិនិយោគសម្រាប់អនាគត" និងចូលរួម "ពិព័ណ៍អន្តរជាតិចិន លើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម"នៅទីក្រុង XIAMEN ប្រទេសចិន។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី

សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត មន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កម្មវិធី CCF Complaint App និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាអន្តរជាតិ យូ អេស អេ ចំនួន ៩៤នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ចំនួន ៥០ សន្លឹក ផងដែរ។ សង្កត់ធ្ងន់ក្នុងពិធីនោះ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្...
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជេីញចូលរួមក្នុងពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ភ្នំពេញ:នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជេីញចូលរួមក្នុងពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)៕ #MLVT #HENGSour #MLVT #HENGSour...