ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ម្ចាស់ហាងមាស ពេជ្រ ចំរើនសុវត្ថិភាពរងការចោទពីតំណាងចែកចាយ«ករណីឆបោកលុយទិញមាស»

ម្ចាស់ហាងមាស ពេជ្រ ចំរើនសុវត្ថិភាពរងការចោទពីតំណាងចែកចាយ«ករណីឆបោកលុយទិញមាស»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តំណាងពលរដ្ឋអ្នកទិញមាសមកពីបណ្តាខេត្តមួយចំនួន ដែលជាតំណាង​ចែក​ចាយហាង មាស«ពេជ្រ ចំរើនសុវត្ថិភាព»នៅថ្ងៃទី១០ខែឧសភានេះបានប្រាប់សារព័ត៌មានដេលីខ្មែរថា ពួកគាត់បានទិញមាសនៅហាង ពេជ្រ ចំរើនសុវត្ថិភាពរយៈពេលជិត១ឆ្នាំ មកហើយ ដោយទិញក្នុងតម្លៃម្នាក់ៗចាប់ពី២ម៉ឺន ៥ពាន់ដុល្លារ ក្នុងតម្លៃកក់ប្រាក់ ៥០ភាគរយនៃតម្លៃមាស។ អ្នកស្រី ប៉ាល់ សៀប អាយុ ៣៩ឆ្នាំ មកពីខេត្តកោះកុងដែលបានទិញមាសនៅហាងពេជ្រ ចំរើនសុវត្ថិភាព បាននិយាយថា អ្នកស្រីបានទិញនិងព្រមព្រៀងកក់ប្រាក់ចំនួន៥០ភាគរយនៃតម្លៃមាស ដើម្បីយកទៅលក់ ប៉ុន្តែម្ចាស់ហាងបានឲ្យយកផ្លាកទីនទៅលក់សិន នៅពេលបានលក់ឲ្យភ្ញៀវហើយ ផ្លាទីននោះប្រើបានតែ១ សប្តាហ៍ ប៉ុណ្ណះ រួចឡើងពណ៌ខ្មៅ ទើបទាមទារឲ្យដូរយកមាសវិញ។ អ្នកស្រីលើកឡើងថា ម្ចាស់ហាងខាងលើបានដូឲ្យតែមួយដងគត់ចំនួនមាស២ តម្លឹង ស្មើទឹកប្រាក់៤៨០០ ដុល្លារជាងតែប៉ុណ្ណោះ តែសល់ប៉ុន្មានបានត្រឹមសន្យាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ឲ្យមកដូ ប៉ុន្តែមិនបានដូរឲ្យនោះ...
សម្តេចតេជោ ហ៊ុន សែន “ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹកបានក៏ដោយ”

សម្តេចតេជោ ហ៊ុន សែន “ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹកបានក៏ដោយ”

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹកបានក៏ដោយ។ ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូន ដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែង គឺមរណៈភាពបងប្រុសខ្ញុំ ដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។ សម្តេចបន្តទៀតថា «ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការ ដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ។ «ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗ និងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗ ដែលហៅខ្ញុំថាពុក ចៅៗ ដែលហៅខ្ញុំថាតា មានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។ «ភារកិច្ចប្រទេសជាតិតម្រូវឲ្យខ្ញុំចាកចេញដោយខានមិនបាននោះ គឺដឹកនាំប្រតិភូទៅចូ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ថ្ងៃទី១០ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងទឹកដីសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ថ្ងៃទី១០ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងទឹកដីសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឥភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋ អាមេរិកដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២បានអោយដឹងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។ ថ្នាក់ដឹកនាំអាស៊ាននិងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើនរួមមានការឆ្លើយតបនឹងជំងឺកូវីដ-១៩សន្...
រុស្ស៊ីរំឭកខួបលើកទី៧៧ នៃជ័យជំនះលើទាហានណាស៊ី អាល្លឺម៉ង់ ខណៈជាប់ផុងក្នុងសង្គ្រាមអ៊ុយក្រែន

រុស្ស៊ីរំឭកខួបលើកទី៧៧ នៃជ័យជំនះលើទាហានណាស៊ី អាល្លឺម៉ង់ ខណៈជាប់ផុងក្នុងសង្គ្រាមអ៊ុយក្រែន

សង្គម និងកម្សាន្ត
ម៉ូស្កូ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ទាហានរុស្ស៊ីប្រមាណ១ ១០០០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រា ដើម្បីរំឭកខួបលើកទី៧៧ នៃជ័យជំនះរបស់សង្គ្រាមមហាជន ដែលកងទ័ពរុស្ស៊ី បានឈ្នះសង្គ្រាមឈ្លានពានពីសំណាក់កងទ័ព ណាស៊ី ហ៊ីត្លែ របស់អាល្លឺម៉ង់ កាលពីឆ្នាំ១៩៤៥។ ក្បួនព្យុហយាត្រាថ្មើ​ជើង​ឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ចំនួន៣៣ក្រុមធំៗ ​រួមមាននាយទាហាន ពលទាហាន សិស្សានុសិស្ស កម្មាភិបាលនៃស្ថាប័នអប់រំយោធា សិស្សសាលាយោធា មន្ត្រីសន្តិសុខសហព័ន្ធ ដែរមន្ត្រីឆ្មាំសន្តិសុខជាតិផងដែរ។ ចំណែកក្បួនដង្ហែរបស់បុគ្គលិកយោធា ភេទស្រី គឺមកពីស្ថាប័នអប់រំយោធាចំនួនប្រាំមួយ នៃក្រសួងការពារជាតិរុស្ស៊ីមានដូចជាសាកលវិទ្យាល័យយោធា បណ្ឌិត្យសភាយោធាជើងគោក បណ្ឌិតសភាដែនកាសយោធា រួមទាំង បណ្ឌិត្យសភាការពារអាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធគីមី។ រីឯក្បួនដង្ហែរថយន្តវិញ មានចំនួន១៣១គ្រឿង សុទ្ធសឹងជាសម្ភារៈសឹកបែបទំនើបៗ ដោយចេញដំណើរមុនគឹ គឺរថ រថក្រោ...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​​អុីស្មាអីល សាប្រ៊ី យ៉ាកុប ផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពបងប្រុសរបស់សម្តេចគឺ សម្តេចឧត្តម​ទេពញាណ ហ៊ុន ណេង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​​អុីស្មាអីល សាប្រ៊ី យ៉ាកុប ផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពបងប្រុសរបស់សម្តេចគឺ សម្តេចឧត្តម​ទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សូមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីជាទីរាប់អាន-រូបខ្ញុំបានសរសេរសារនេះ ព្រមជាមួយសេចក្តីសោកសង្រែងជាពន់ពេក សូមចូលរួមរំលែកទុក្ខដ៏ធំដែលបងប្រុសរបស់សម្តេចគឺ ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាពកាលពីម្សិលមិញ។ ក្រុមគ្រួសាររបស់គាត់ និង ប្រជាជននៃខេត្តកំពង់ចាមបានបាត់បង់ថ្នាក់ដឹកនាំដ៏ល្អមួយរូប។ -ភាពសោកសៅនៃការបាត់បង់ភ្លាមៗនូវសមាជិកគ្រួសារដ៏ជិតស្និទ្ធគឺជាការមួយដែលលំបាកទទួលយកបានបំផុត។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយភរិយា បុត្រា បុត្រី និង ញាត្តិមិត្តទាំងអស់របស់ឯកឧត្តមហ៊ុនណេង។ ខ្ញុំសួមបួងសួងសូមសេចក្តីសុខ ជូនចំពោះសម្តេចតេជោផ្ទាល់ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ក្នុងពេលវេលាដ៏លំបាកនេះ។ រូបខ្ញុំក៏សូមជូនពរអោយពិធីបុណ្យសពប្រព្រឹត្តិទៅដោយដោយល្អប្រសើរតាមការគ្រោងទុកនៅថ្ងៃទី ៩ ឧសភាខាងមុខ។...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ យកអំណោយនិងថវិកាចំនួន ១០លានរៀល ដែលជាអំណោយរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ៥០០គ្រួសារ

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ យកអំណោយនិងថវិកាចំនួន ១០លានរៀល ដែលជាអំណោយរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ៥០០គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបាននាំយកនូវសារ៉ុង ថ្នាំពេទ្យ ប្រហុក និងថវិកាចំនួន ១០លានរៀល ដែលជាអំណោយរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ៥០០គ្រួសារ កាលពីថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២។ លោកឧកញ៉ាមានបហរសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ។ លោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្ថ...
ពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង   សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម

ពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល៣ថ្ងៃរួចមកនៅវេលាព្រឹកថ្ងៃចន្ទ នឹងថ្ងៃទី៩ខែឧសភាឆ្នាំ២០២២សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណា ងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។ សម្តេចឧត្តមទេពញាណត្រូវជាបងប្រុសបង្កើតសម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាត្រូវបានក្រុមគ្រួសារសពរៀបចំពិធីដង្ហែចេញពីគេហដ្ឋាននៃសព ក្នុងភូមិទី៧សង្កាត់កំពង់ចាមក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីដង្ហែសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទទួលបានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ...
រុស្ស៊ីឲ្យតម្លៃយុទ្ធជនច្បាំងនៅអ៊ុយក្រែន ស្មើយុទ្ធជនច្បាំងឈ្នះអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២

រុស្ស៊ីឲ្យតម្លៃយុទ្ធជនច្បាំងនៅអ៊ុយក្រែន ស្មើយុទ្ធជនច្បាំងឈ្នះអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២

នយោបាយ, ព័ត៌មានអន្តរជាតិ
ម៉ូស្កូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ សឺហ្គី សយគូ (Sergei Shoigu) នាប្រារព្ធទិវាជ័យជម្នះ បានប្រគល់មេដាយថ្នាក់ជាតិខ្ពស់ផុតលេខដល់ទាហានរុស្ស៊ី ដែលបានបង្ហាញពីវីរភាពពេលបំពេញភារកិច្ច ក្នុងប្រតិបត្តិការយោធាពិសេស នៅលើទឹកដីអ៊ុយក្រែន។ ការប្រគល់មេដាយផ្កាយមាស ដែលជាគ្រឿងឥស្សរិយយសថ្នាក់ជាតិខ្ពស់បំផុត ដល់នាយទាហាន ពលទាហាន ដែលចូលរួមច្បាំងក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែននេះ រដ្ឋមន្ត្រីការពាររុស្ស៊ី បានសម្តែងការស្ងើចសរសើរ ចំពោះវីរភាពរបស់ពួកគាត់ ក្នុងបុព្វហេតុការពារប្រជាជនរស់នៅតំបន់ដូណែត (Donetsk) និងតំបន់ លូហ្គាន (Lugansk) ដែលកំពុងតែព្យាយាមបំបែករដ្ឋពីការគ្រប់គ្រងរបស់អ៊ុយក្រែន។ ពិធី​ប្រគល់​មេមេដាផ្កាយ​មាស​ដល់កងទ័ពនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ថៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅ​មជ្មជ្ឈមណ្ឌលការពារ​ជាតិ​នៃ​សហព័ន្ធ​រុស្ស៊ី គឺមួយថ្ងៃមុនប្រារព្ធពិធីទិវាជាតិជ័យជម្នះ ដែលកងទ័ពរុស្ស៊ី ច្បាំងឈ្នះទាហាន ណាស៊...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹកថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២២ នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ បានប្រារព្ធធ្វើឡើងតាមទំនៀបទម្លាប់ប្រពៃណីសាសនា ដោយមានការនិមន្តយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃនិងឥស្សរជនជាន់ខ្ពស់ជាតិ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមានការចូលរួមពីមន្ត្រីរាជាការ កងកម្លំាង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។ អ្នកចូលទាំងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់រូបសម្តេចឧត្តមទេពញាណគឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ...
លោកឧកញ៉ា ហេង ឡុង​ ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត​និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ  ហ៊ុន ណេង

លោកឧកញ៉ា ហេង ឡុង​ ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត​និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ហេង ឡុង​ ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត​និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាព សពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែល​បាន​ទទួល​មរណភាព ដោយជំងឺគាំងបេះដូងនៅម៉ោង៦៖២៥នាទីល្ងាចកាលពី​​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ ​​សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តម្កល់ទុកនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិ​ត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប...