ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ត្បូងឃ្មុំ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីភាពជោគជ័យសំខាន់ៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងធំធេងមួយចំនួន រួមមាន ការតស៊ូរំដោះជាតិ, ការចងចាំស្មារតី៧ មករា, ការកសាង និងការពារប្រទេស, ការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ លោកបានជម្រាបជូនសមាជិកបក្សទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការដឹកនាំសព្វថ្ងៃនេះ គឺមានយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ, និងការបើកប្រទេសឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ ជួយបង្កើនចំណូលគ្រួសារ និងសង្គមជាតិ។ ក្នុងឱកាសនេះដែរ លោកបានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំព្រះធាតុ សូមបន្តខិតខំអនុវត្តតាមគោលនយោបាយ ...
កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

នយោបាយ, ព័ត៌មានអន្តរជាតិ
តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។ សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត​សំដៅលើ​គោលដៅ​អណ្តែត​ទឹក។ ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ​ គឺ​ជា​ទម្លាប់របស់ខ្លួន ប៉ុន្តែ​វា​កើតឡើង​ចំពេល​មាន​ភាព​តានតឹងកាន់តែ​ខ្លាំង​ឡើង​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះតៃវ៉ាន់ ​ជា​ផ្នែកមួយ​នៃ​ដែនដី​អធិបតេយ្យភាព​របស់​ខ្លួន។ មានសេចក្តីរាយការណ៍មកថា តៃវ៉ាន់បាននឹងកំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីសាកល្បងប្រព័ន្ធកា...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់«ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់«ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។ «ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ...
បទអត្ថាធិប្បាយ៖អ៊ុយក្រែនមានសុទ្ធិដ្ឋិនិយមលើកិច្ចចរចាស្វែងរកសន្តិភាព ខណៈដែលរុស្ស៊ី នៅមិនទាន់ច្បាស់ខ្លួនឯង

បទអត្ថាធិប្បាយ៖អ៊ុយក្រែនមានសុទ្ធិដ្ឋិនិយមលើកិច្ចចរចាស្វែងរកសន្តិភាព ខណៈដែលរុស្ស៊ី នៅមិនទាន់ច្បាស់ខ្លួនឯង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស:ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃពុធនេះថាការចរចាស្វែងរកសន្តិភាពទំនងជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែនៅត្រូវការពេលវេលាថែមទៀត ខណៈដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស៥នាក់ នៅក្នុងរដ្ឋធានីគីវ (Kyiv) និងចំនួនជនភៀសខ្លួនរត់គេចចេញពីការវាយប្រហាររបស់ទីក្រុង Moscow បានហក់ឡើងដល់៣លាននាក់ ។ មន្ត្រីអ៊ុយក្រែនបានលើកឡើងពីក្តីសង្ឃឹមថា សង្រ្គាមអាចបញ្ចប់ឆាប់ជាងការរំពឹងទុកប្រហែលជាត្រឹមខែឧសភាដោយនិយាយថា ទីក្រុង Moscow អាចនឹងឈានដល់លក្ខខណ្ឌនានាជាមួយនឹងការបរាជ័យរបស់ខ្លួនក្នុងការលើកបន្តុបរដ្ឋាភិបាលថ្មីដោយការប្រើកម្លាំង និងការបាត់បង់កម្លាំងកងទ័ពថ្មី។ លោក Zelenskiy បាននិយាយក្នុងវីដេអូ មុនការចាប់ផ្ដើមការចរចាជុំបន្ទាប់ថាជំនួបនានានឹងបន្តហើយក្រុមមន្ត្រីរបស់លោកបានប្រាប់លោកថា គោលជំហរនានាក្នុងអំឡុងការចរចាហាក់ដូចជាប្រាកដនិយមខ្លាំងជាងមុន ប៉ុន្តែនៅតែត្រូវការពេលវេលាសម្រាប់ការសម្រេ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលជំនួបនេះ បានធ្វើឡើងនៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ក្នុងជំនួបនេះលោក Noguchi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO)។ ជាមួយនោះ លោក Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈ លោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។ លោក Noguchi ក៏បានគោរពជម្រាបជូនសម្តេចតេជោ នូវបេសកកម្មករបស់ឯកឧត្តម នោះគឺដើម្បីរក្សាសុវត្ថិភាព​ សន្តិសុខ តំបន់ឥណ្ឌូប៉ាស៉ីហ្វិច ដែលបេីកចំហ និងសេរី។ ជាមួយគ្នានោះផងដែរលោកបានប្តេជ្ញាគោរពជូនស...
ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

នយោបាយ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ​ខណៈ​ ​អាមេរិក​កំពុង​ប្រកូកឲ្យ​ប្រទេស​នានានៅលើពិភពលោក ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ដោយជម្លោះ​នៅ​អ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ី​កំពុង​ចង់លក់​ប្រេង និង​ទំនិញ​ផ្សេងៗជាច្រើន​ទៀត ​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង និងបច្ចេកទេសលាយប្រេង ដែលត្រូវដោះស្រាយ។ នៅពេលយើងមានដំណោះស្រាយ យើងនឹងទិញយកការលក់ឲ្យដោយបញ្ចុះតម្លៃនេះ»។ លោកបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់ប្រាក់នឹងប្រើជារូបិយប័ណ្ណជាតិ គឺរូពីរបស់ប្រទេសឥណ្ឌា និងរូបលរបស់រុស្ស៊ី ដើម្បីគេចពីប្រើប្រាក់ដុល្លារអាមេរិក ...
អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុនិងលោកជំទាវ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវននិងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត

អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុនិងលោកជំទាវ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវននិងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លូ គឹមឈន់ និងលោកជំទាវ ប្រមទាំងថ្នាក់ដឹកនាំ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏​​ក្រៀមក្រមបំផុត ចំពោះ​​ ឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ដែលមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត បានទទួល​មរណភាព​ កាលពីវេលា​ទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បាន​​ចាត់ទុកមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុតរបស់ក្រុមគ...
លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​គេចពន្ធឬយ៉ាងណា?

លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​គេចពន្ធឬយ៉ាងណា?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិត​មិត្តអ្នកអាន​! ភ្នំពេញ ៖លោក អ៊ាង គង្គា ហៅគ្រូមហាជុំ អតីតពិធីករទូរទស្សន៍ក្នុងស្រុក​មួយ​​ និងឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ដែលបាន​​រៀបចំពិធីបួងសួងរំលឹកគុណព្រះម៉ែស្ដេច​នាគ និង​មានស្ដេចនាគចូលសណ្ឋិតនោះ​​ ពេលនេះ​​មានការសង្ស័យថា តើ​លោក ​​អ៊ាង គង្គា ហៅគ្រូមហាជុំ ពិតជាមានតួនាទីឬក្របខណ្ឌ​​ជាមន្រ្តីខេមរភូមិន្ទមែនឬយ៉ាងណា​ ដែល​ហ៊ាន​​ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​រថយន្តនោះជារថយន្ត​​​គេចពន្ធឬយ៉ាងណា? នេះ​ជាសំណួរ ដែល​មហាជន​មានការសង្ស័យ​យ៉ាងខ្លាំង​​​​​​ ដោយ​​ចង់​សួរ​ទៅ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពីការ​​ប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២​-៩២៩៧ តើលោក​​ពិតជា​​ធ្វើការនៅអង្គភាពរដ្ឋមួយណាពិតប្រាកដ បានជាមានសិទ្ធិប្រើប្រាស់ស្លាកលេខខេមរៈភូមិន្ទ ជាស្ថាប័នក្រសួងការពារជាតិទៅវិញ? លោក អ៊ាង គង្គា ហៅគ្រូមហាជុំ មួយរយៈនេះ​បាន​​តាំងខ្លួនធ្វើជាគ្រូហោរមានទស្សន៍ទាយ ណែ​នាំវត្ថុស...
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបើកសម្ពោធធនាគារពាណិជ្ជវីងជាផ្លូវការ

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបើកសម្ពោធធនាគារពាណិជ្ជវីងជាផ្លូវការ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ធនាគារវីងដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការប្រតិបត្តិការជាធនាគាពាណិជ្ជ បានបើកដំណើរជាផ្លូវការហើយ ដោយបានដាក់ឱ្យដំណើរការសាខាចំនួន២ទីតាំងនៅសែនសុខ និងវិមានរាជ្យ ដើម្បីពង្រីកការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា។ ពិធីបើកសម្ពោធជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី១៤ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និង លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបលើកឡើង ការបើកសម្ពោធសាខាធនាគារវីងទាំងពីរនេះ គឺជាព្រឹត្តិការណ៍ងសំខាន់មួយទៀតសម្រាប់ធនាគារវីង ក្នុងបំណងពង្រីកការផ្តល់សេវាបន្ថែមដើម្បីបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេ សកម្ពុជា។ លោកបានលើកឡើងថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបែបឌីជីថល ...
លោក​​ឧកញ៉ា ឡូវ ហ៊ឹង​ និង​លោកជំទាវ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុត ជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត

លោក​​ឧកញ៉ា ឡូវ ហ៊ឹង​ និង​លោកជំទាវ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុត ជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏​​ក្រៀមក្រមបំផុត ចំពោះ​​ ឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ដែលមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត បានទទួល​មរណភាព​ កាលពីវេលា​ទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។ លោក​​ឧកញ៉ា ឡូវ ហ៊ឹង បាន​​ចាត់ទុកមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុតរបស់ក្រុមគ្រួសារ និងជាការបាត់បាត់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានរួមចំណែកទាំង កម្លាំងកាយ ចិត្ត និងធនធានជួយកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនា។ សូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធរបស់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍...