អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានជួបប្រជុំជាមួយនឹងតំណាងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានជួបប្រជុំជាមួយនឹងតំណាងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ក្រោមអធិបតីភាព លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំនៃនាយកដ្ឋានកិច្ចការប្រកួតប្រជែងរួមជាមួយ តំណាងរបស់អង្គការ GIZ គឺ៖
- លោក Frank Jettke ប្រធានក្រុមអនុវត្តគម្រោងអាស៊ានរបស់អង្គការ GIZ
- លោកស្រី សេង ដាលីន ទីប្រឹក្សាជាន់ខ្ពស់
- កញ្ញា រី ណូយែល ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ GIZ
គោលបំណងនៃកិច្ចប្រជុំពិភាក្សានាព្រឹកនេះគឺ ដើម្បីប្រគល់នូវកំណត់ហេតុរួមគ្នា (Agreed Minute) សម្រាប់អនុវត្តគម្រោង COMPETE ដែលនឹងផ្តល់នូវជំនួយបច្ចេកទេសដល់ការអភិវឌ្ឍវិស័យប្រកួតប្រជែងរបស់កម្ពុជា។
អគ្គនាយកបានថ្លែងអំណរគុណដល់អង្គការ GIZដែលជានិច្ចកាលតែងតែផ្ដល់នូវការយកចិត្តទុកដាក់ និងជំនួយបច្ចេកទេសជូនដល់មន្...








