ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់នូវអនុសាសន៍៨ចំណុច ក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ២០២៥
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីពន្លកចំណេះ ក្រោមប្រធានបទ «ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន នៅយុគសម័យមិនប្រាកដប្រជា៖ ការផ្សារភ្ជាប់ចំណេះនឹងគោលនយោបាយ និងប្រជាជន» ដែលសហការរៀបចំដោយ Australian AID, កម្មវិធីពន្លកចំណេះ និងអង្គការមូលនិធិអាស៊ី (Asia Foundation) នៅសណ្ឋាគារ Hyatt Regency ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការសង្គមស៊ីវិល។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី និងអង្គការមូលនិធិអាស៊ី ចំពោះភាពជាដៃគូនិងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងប...








