ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ពិជើញសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” បានរៀបចំឡើងចំនួន ១៨ លើក ចាប់តាំងពីឆ្នាំ ២០០៦ មក ក្នុងគោលបំណង ដើម្បីបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជាដែលមានការរីកចម្រើនឥតឈប់ឈរ ផ្សព្វផ្សាយអំពីកាលានុវត្តភាពទីផ្សារ និងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ, លើកកម្ពស់តួនាទីរបស់វិស័យឯកជន, ជំរុញការតភ្ជាប់ទីផ្សារក្នុងស្...








