ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ និងចូលរួម គ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ និងចូលរួម គ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
( ភ្នំពេេញ )៖ កិច្ចប្រជុំណែនាំនិងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មាន សរុបប្រមាណជាង ២០០រូប ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការជួបជុំគ្នានាឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួនក្នុងការធ្វើយ៉ាងណាឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមគ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងការអរគុណដល់ស្ថាប័នព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនទៅដល់បងប្អូនប្រជាពលរ...
ក្រុមហ៊ុនកូនខ្មែរ ១០០% គ្រោយចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាមក្នុងខែកញ្ញា ឆ្នាំ២០២៥

ក្រុមហ៊ុនកូនខ្មែរ ១០០% គ្រោយចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាមក្នុងខែកញ្ញា ឆ្នាំ២០២៥

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ក្រុមហ៊ុនកូនខ្មែរ ១០០% គ្រោយចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ TL Agri Foods Import Export Co.,Ltd ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម នឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥។ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក TL Agri Foods Import Export បានឱ្យដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជា ២ហិតា ដែលគ្រោងនឹងបើកឱ្យដំណើរជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បច្ចុប្បន្ន រោងចក្របាននិងកំពុងដំណើរការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពបកគ្រាប់ស្វាយចន្ទីខ្មែរ ៥០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លក់ក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។ ក្រោយបើកឱ្យដំណើរការជាផ្លូវការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនេះ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ទីផ្សារប្រទេសចិន ...
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ

សង្គម និងកម្សាន្ត
សាខាធនាគារ ARDB ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និង ក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញ មកពី ខេត្ត ពោធិ៍សាត់​ បាត់ដំបង និងបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃកិច្ចជុំនេះគឺដើម្បីពិភាក្សារ , ស្វែងរកដំណោះស្រាយ , ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ  ដោយផ្តោតលើ៖ ១)-អំពីស្ថានភាពតម្លៃស្រូវសើមដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រង៉ែ ធៀបនឹងឆ្នាំមុន​ ២)-អំពីបញ្ហាប្រឈម របស់រោងម៉ាស៊ីនកិនស្រូវ ក្នុង ស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់  និងបញ្ហាសន្ធិស្តុកស្រូវ-អង្ករ ដែលដក់សល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់ ៣)-អំពីស្ថានភាពការនាំចេញអង្ករ ទៅទី...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបាន ចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបាន ចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។

សង្គម និងកម្សាន្ត
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចុះបំពេញបេសកកម្មក្នុងគោលបំណងដើម្បីជំរុញវិស័យវារីវប្បកម្មតាមរយៈការលើកទឹកចិត្ត ជំរុញនិងការលើកកម្ពស់ផលិតកម្មវារីវប្បកម្មក្នុងស្រុក ព្រមទាំង​ការអនុវត្ត​សេដ្ឋកិច្ច​មូលដ្ឋាន នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក

សង្គម និងកម្សាន្ត
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការទិញបន្តរបស់ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និង​រោងម៉ាស៊ីនកិនស្រូវ ហុង អេង នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។ កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះគឺផ្តល់អត្រាការប្រាក់សមរម្យ ៥% ក្នុងមួយឆ្នាំ និងទទួលយកសន្និស្រូវ-អង្ករជាទ្រព្យធានាបំណុលនិងជាមូលដ្ឋានកំណត់ទំហំឥណទានដែលទទួលបាន ៧០%នៃតម្លៃសន្និធិ។ ដើមរដូវឆ្នាំនេះ កត្តាអាកាសធាអំណោយផលបាននាំឱ្យការប្រមូលផលស្រូវបានចាប់ផ្តើមលឿនជាងឆ្នាំមុនៗ ពោលគឺចាប់តាំងពីចុងខែកក្កដា ហើយបរិមា...
សប្បុររសជនមកពីក្នុងនិងក្រៅប្រទេសបាននាំយកអំណោយជាថវិកា និងគ្រឿងបរិភោគឧបត្ថម្ភជូនកងទ័ព គ្រួសារកងទ័ពនៅសមរភូមិមុខ

សប្បុររសជនមកពីក្នុងនិងក្រៅប្រទេសបាននាំយកអំណោយជាថវិកា និងគ្រឿងបរិភោគឧបត្ថម្ភជូនកងទ័ព គ្រួសារកងទ័ពនៅសមរភូមិមុខ

សង្គម និងកម្សាន្ត
(ខេត្តឧត្តរមានជ័យ)៖សប្បុររសជនមកពីក្នុងនិងក្រៅប្រទេសបាននាំយកអំណោយជាថវិកា និងគ្រឿងបរិភោគឧបត្ថម្ភជូនកងទ័ព គ្រួសារកងទ័ពនៅសមរភូមិមុខនៅព្រឹកថ្ងៃសុក្រទី២២ ខែសីហា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះលោក ជំទាវទួន សេតា បានថ្លែងថា ក្រោយទាហានសៀមវាយរំលោភចូលដែនអធិបតេយ្យភាពទឹកដីកម្ពុជា លោកជុំទាវផ្ទាល់ក៏ដូចប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសមានការឈឺចាប់ជាខ្លាំង ដោយឃើញទាហានសៀមវាយរំលោភចូលឈ្លានពានទឹកដីកម្ពុជាដោយប្រើអាវុធគាំទ្រធុនធ្ងន់រួមជាមួយការវាយលុកដោយថ្មើរជើងទាំងកម្រោល រហូតប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម បាញ់ផ្សែងគីមីពុលមកលើកងកម្លាំងជួរមុខរបស់យើងយ៉ាងឃោរឃៅព្រៃផ្សៃបំផុត ដែលពិភពលោកហាមឃាត់មិនឱ្យប្រើប្រភេទអាវុធទាំងនេះឈ្លានពានប្រទេសជិតខាង។ លោក ជុំទាវ បានថ្លែងបន្តថា បើទោះជាទាហានសៀមបានប្រើប្រាស់អាវុធវាយកៀបសង្កត់មកលើកងទ័ពជួរមុខរបស់យើងយ៉ាងណាក្តី ក៏កងទ័ពជួរមុខរបស់យើងបានប្រើសិទ្ធិវាយទប់ទល់ការពារដែនអធិបតេយ្យជ...
ឯកឧត្តម ហេង សួរ អនុញ្ញាតិឲ្យឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ឯកឧត្តម ហេង សួរ អនុញ្ញាតិឲ្យឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនាពេលកន្លងមក ដែលបានជួយគាំទ្រដល់ដំណើរការគ្រប់គ្រងប្រព័ន្ធការងារ កិច្ចគាំពារពលករចំណាកស្រុក និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱក...
ឯកឧត្តម វង សូត អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ប្រធានវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រចិន ចូលជួបសម្តែងការគួរសម

ឯកឧត្តម វង សូត អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ប្រធានវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រចិន ចូលជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដាវី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។ ឯកឧត្តម វង សូត បានស្វាគមន៍ចំពោះគណៈប្រតិភូនៃវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រចិន ព្រមទាំងបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់បច្ចុប្បន្ន ជាពិសេសការគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ារបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិ...
ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. នៃសាធារណៈរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិន

ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. នៃសាធារណៈរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាម...
ឥឡូវ ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះ

ឥឡូវ ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះ

សង្គម និងកម្សាន្ត
ភ្នំពេញ:ថ្ងៃទី ២១ សីហា ២០២៥ ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd​(រោងម៉ាស៊ីនកិនស្រូវ ឡាយសែ​)បានបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅតំបន់ជិតខាង និងតាមរយៈការដឹកជញ្ជូនដោយឡានបែន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការសហការជាមួយឈ្មួញកណ្ដាល ដើម្បីទិញស្រូវតាមវាលនៅតំបន់ឆ្ងាយផងដែរ។សំរាប់​ថ្ងៃ​នេះ​ក្រុមហ៊ុន​ប្រមូលបានជាង ១០០ឡានបែន ស្មើនឹង ១,០០០ តោនស្រូវសើម និងទិញតាមរយៈឈ្មួញកណ្ដាលប្រមាណ ៣០ឡាន ស្មើនឹង ១,២០០ តោន។ ទោះបីជាលេីសកម្រិតបន្តិច ក្រុមហ៊ុនក៏នៅតែព្យាយាមប្រមូលឲ្យបានអស់ ដើម្បីជួយសម្រួលដល់ប្រជាកសិករ កុំឲ្យស្រូវសល់តាមវាល។ គោលបំណងសំខាន់របស់ក្រុមហ៊ុន គឺដើម្បីជួយទប់ស្កាត់ការ ទំលាក់​តំលៃ​របស់ឈ្មួញកណ្ដាលមួយចំនួន និងកុំឲ្យប្រទេសជិតខាងដូចជា វៀតណាម អាចទំលាក់តម្លៃស្រូវតាមអំពើចិត្តបាន។ ក្រុមហ៊ុនសូមប្តេជ្ញាថា នឹងបន្តការទិញស្រូវពីប្រជាកសិករ ឱ្យបានទូលំទូលាយ និងសកម្មជានិច្...