អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើឱ្យរដ្ឋបាលក្រុង- ស្រុក ត្រូវពន្លឿនការងារ កសាងកម្មវិធីវិនិយោគរបស់ខ្លួន ដើម្បីឱ្យទាន់ពេលវេលា
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើឱ្យរដ្ឋបាលក្រុង- ស្រុក ត្រូវពន្លឿនការងារ កសាងកម្មវិធីវិនិយោគរបស់ខ្លួន ដើម្បីឱ្យទាន់ពេលវេលា ស្របតាមច្បាប់ជាធរមាន និងដើម្បីឱ្យកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលក្រុង-ស្រុក មានសង្គតិភាពជាមួយនឹងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលខេត្ត។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៥ នៅមន្ទីរផែនការខេត្ត ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆាំ្នរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងផ្សព្វផ្សាយសៀវភៅផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួម សម្រេចបាននូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយ នានារបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ចាម បាននឹងកំពុងរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ដែ...








