ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)  និងមន្ត្រីក្រោមឱវាទ បានចូលរួមកិច្ចប្រជុំអនឡាញ តាមប្រព័ន្ធ Zoom នៅសាលប្រជុំតូច កសស ជាមួយ អ្នកស្រី Ai Miyahara អ្នកតំណាងជាន់ខ្ពស់ JICA, អ្នកផ្តល់ប្រឹក្សា JICA សម្រាប់ កសស

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងមន្ត្រីក្រោមឱវាទ បានចូលរួមកិច្ចប្រជុំអនឡាញ តាមប្រព័ន្ធ Zoom នៅសាលប្រជុំតូច កសស ជាមួយ អ្នកស្រី Ai Miyahara អ្នកតំណាងជាន់ខ្ពស់ JICA, អ្នកផ្តល់ប្រឹក្សា JICA សម្រាប់ កសស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ: ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តម លូ គឹមឈន់ និងមន្ត្រីក្រោមឱវាទ បានចូលរួមកិច្ចប្រជុំអនឡាញ តាមប្រព័ន្ធ Zoom នៅសាលប្រជុំតូច កសស ជាមួយ អ្នកស្រី Ai Miyahara អ្នកតំណាងជាន់ខ្ពស់ JICA, អ្នកផ្តល់ប្រឹក្សា JICA សម្រាប់ កសស។ ក្រុមការងារ JICA ប្រចាំប្រទេសកម្ពុជា, ក្រុមការងារផ្តល់ប្រឹក្សា JICA-SPSEZ ដើម្បីធ្វើការបូកសរុបការងាស្តីអំពី ការផ្តល់ប្រឹក្សាពី JICA ទៅលើការផ្សព្វផ្សាយ និង ការធ្វើឲប្រសើរឡើងនៃ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ SPSEZ។...
មេគយចលត័ផ្លូវជាតិលេខ១ បន្តគៀបសង្កត់ជំរិតយកលុយពីអាជីវករប្រឆាំងនឹងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្

មេគយចលត័ផ្លូវជាតិលេខ១ បន្តគៀបសង្កត់ជំរិតយកលុយពីអាជីវករប្រឆាំងនឹងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តព្រៃវែង)ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសលើកលែងមិនយកពន្ធលើមុខទំនិញជាចំណីអាហាររយះពេលពីឆ្នាំ ដើម្បីលើកស្ទួយជីវភា ពប្រជាជនកម្ពុជាយ៉ាងណាក្តី។ ប៉ុន្តែលោក ផែន ភឿន ប្រធានស្នាក់ការតំបន់ 2 បង្ការនឹងបង្ក្រាបបទល្មើលរត់ពន្ធមិនយកត្រជៀកស្ដាប់នឹងមិនអនុវត្តន៍តាម សេចក្ដីប្រកាសរបស់ក្រសួងនោះឡើយ។ ក្រុមអាជីវករបាននិយាយថា ដោយសារបន្តគាប់សង្កត់កំណត់យកលុយពីអា ជីវករយលងខ្ញុំអ្នកដឹកទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ពីប្រទេសវៀតណាមចូល មកកម្ពុជាតាមផ្លូវជាតិលេខ1 យ៉ាងគគ្លើនដដែល។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២២ អាជីវករអ្នកដឹកផ្លែឈើបានអះអាងទៀតថា ពួកគាត់ដឹកផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជាតាមផ្លូវជាតិ លេខ1។ ដោយប្រើរថយន្តប្រភេទភ្លៅប្រាំគឺមួយជើងត្រូវគយចលត័ផ្លូវជាតិលេខ 1 ដែលមានស្នាក់ការនៅចំណុចឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងកំណត់យក លុយចំនួន 600 000រៀលជាកំហិត។ ចំពោះរថយន្តដឹកបន្លែចំណុះ 2 តោនកន្លះក្...
ទាហានឆ្មាំជាតិម្នាក់បាញ់សម្លាញ់សមាជិកយោធា៤នាក់ និងជនស៊ីវិលម្នាក់ ដោយមិនដឹងមូលហេតុ

ទាហានឆ្មាំជាតិម្នាក់បាញ់សម្លាញ់សមាជិកយោធា៤នាក់ និងជនស៊ីវិលម្នាក់ ដោយមិនដឹងមូលហេតុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរទេស ៖ក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ឧបទ្ទវហេតុបាញ់ប្រហារ បានកើតឡើងនៅលើទឹកដី នៃរោងចក្រមួយក្នុងទីក្រុង Dnip ro របស់ប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងមហាផ្ទៃ អ៊ុយក្រែនថា មនុស្ស ៥ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារ ដោយទាហានឆ្មាំជាតិនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ។ ក្រសួងបាននិយាយថា ៤នាក់ក្នុងចំណោមអ្នកដែលត្រូវបានបាញ់សម្លាប់ នៅកន្លែងកើតហេតុ គឺជាសមាជិក នៃយោធា ខណៈដែលម្នាក់ជាស្ត្រីស៊ីវិល ។ បើតាមក្រសួងមហាផ្ទៃ គឺនៅម៉ោង 03:40 [01:40 GMT] មានសោកនាដកម្មមួយ បានកើតឡើងនៅលើទឹកដី នៃរោងចក្រសាងសង់ម៉ាស៊ីន Yuzhmash Southern ។ ទាហានម្នាក់ នៃឆ្មាំជាតិអ៊ុយក្រែន Conscript Ryabchuk Artemy Yuryevich កើតក្នុងឆ្នាំ 2001 នៅពេលត្រូវបាន ផ្តល់អាវុធ បានបាញ់ទៅលើឆ្មាំជាតិ ដែលបំពេញកាតព្វកិច្ចពីកាំភ្លើង Kalashnik...
លោក ហើស សិរីធន់ ” ប្រទេស៦នៃសមាគមអាស៊ានគ្រោងជួបគ្នានៅឥណ្ឌូនេសុី!”

លោក ហើស សិរីធន់ ” ប្រទេស៦នៃសមាគមអាស៊ានគ្រោងជួបគ្នានៅឥណ្ឌូនេសុី!”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
អន្តរជាតិ: តាមការអញ្ជេីញរបស់ឥណ្ឌូណេសុីគឺប្រទេស ៦ រួមមាន Brunei Singapore Vietnam Malaysia Philippines និងIndonesia នឹងរួមគ្នាប្រជុំនៅខែក្រោយស្តីពីសមុទ្រចិនខាងត្បូងនៅ ឥណ្ឌូណេសុី ដោយពុំបានអញ្ជេីញប្រទេស៤ទៀតចូលរួមទេស្របពេលដែលនៅខែមុននេះសហរដ្អាមេរិក បានបដិសេធ មិនទទួលស្គាល់ ផែនទីអណ្តាតគោរបស់ចិននៅលេី សមុទ្រចិនខាងត្បូងនោះ ។ តាមការវិភាគក្នុងកិច្ចប្រជុំនេះប្រទេស ទាំង៦ប្រហែលនឹងដេីរតាមអាមេរិកក្នុងការប្រកាសមិនទទួលផ្លូវ 9 dash lines នេះផងដែរ។ ចិនកំពុងតាមដានកិច្ចប្រជុំនេះយ៉ាងយក ចិត្តទុកដាក់ព្រមតាំងឥតសប្បាយ ចិត្ត ចំពោះគំនិតផ្តួចផ្តេីមនេះ ។ក្រោយពីកិច្ចប្រជុំនេះអ្វីដែលនិយាយពីមុនថាអាស៊ាននិងបែកទៅជាពីរនោះគឺអាស៊ានទឹកសមុទ្រ និង អាស៊ានដីគោកបានលេចទ្បេីងយ៉ាងពិតប្រាកកមែន ។ ក្នុងបញ្ហានេះ អាមេរិក ចាប់មានសន្លឹកបៀលេងទៀតនៅក្នុង តំបន់ព្រោះនេះ ជាគំនិត ប្រឆាំងរបស់ ពួក អាស៊ានពុំមែន ជាអ្នកប្រឆាំងមកពីក្រៅតំបន់ទ្បេីយ ...
GMAC ស្នើឲ្យកម្មករនិយោជិតនៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជម្រុញ ដូសទី៣ និងដូសទី៤

GMAC ស្នើឲ្យកម្មករនិយោជិតនៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជម្រុញ ដូសទី៣ និងដូសទី៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:យោងតាមស្មារតីនៃកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសមេរោគកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង(Omic ron)នៅតាមរោងចក្រ សហគ្រាស និងការជម្រុញកម្មករនិយោជិតឲ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរសុខាភិបាល ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមធ្វើការក្រើនរំឮកដល់បណ្តារោងចក្រ សហគ្រាស ដែលជាសមាជិកទាំងអស់ ឲ្យបង្កើនការយកចិត្តទុកបន្ថែមទៀតទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។...
មន្រ្តីជំនាញ ក.ប.ប. ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

មន្រ្តីជំនាញ ក.ប.ប. ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បណ្តាខេត្ត: មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះបានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន ១៤ទីតាំងដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈ ចៀសវាងការកេង ប្រវ័ញណាមួយពីអតិថិជន ជាហេតុនាំឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់។ យោងតាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងមិនមានអនុលោមភាព និងពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។...
រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន និងលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលថ្ងៃទី២៧ខែមករានេះ បានអញ្ជើញរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។ កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថានជាតិសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីខេត្តនិងមន្រ្តីរាជការក្រោមឱវាទអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វផងដែរ។...
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ចើញសម្ពោធនិងដាក់ឱ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន ១ខ្នង ២ជាន់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ចើញសម្ពោធនិងដាក់ឱ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន ១ខ្នង ២ជាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ចើញសម្ពោធ និងដាក់ឱ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់, ទីចាត់ការ ១ខ្នង, និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។ សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលទទួលបាននូវសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ។ នេះគឺជាផ្លែផ្កានៃសន្តិភាពរបស់រាជរដ្ឋាភិបាល និងស្មារតីសាមគ្គីភាព សុជីវធម៌ និងគុណធម៌នៃអតីតសិស្សវិទ្យាល័យព្រៃទទឹង ក៏ដូចជាអតីតសិស្សនានានៅទូទាំងប្រទេស ដែលតែងតែនឹកឃើញនូវលោកគ្រូ អ្នកគ្រូ និងសាលារៀនរបស់ខ្លួន។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 38នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ17នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 38នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ17នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 38នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ17នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 29 នាក់ (អូមីក្រុង)និង អ្នកដំណើរពីបរទេស 09 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,188 នាក់ អ្នកជាសះស្បើយ= 117,303 នាក់និង អ្នកស្លាប់= 3,015 នាក់។
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រខាងកើត

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រខាងកើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២ ០២២នេះ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។ ក្នុងជំនួបនោះ លោក ស្រី Adaljiza Albertina Xavier Reis Magno បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតី និងឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រខាងកើត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ផងដែរ ។ លោកស្រីក៏បានគោរពជូនសម្ដេចតេជោ និងបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់កម្ពុជា ឈរលើបញ្ហាទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជាវ៉ាក់សាំងកូវីដ១៩ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រ ការពារទប់ស្កាត់ជំងឺកូវីដ១៩ ដ...