ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
បង្ក្រាបបទល្មើសឃាត់រថយន្ត១គ្រឿង​ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូកចំនួន១២កេស ស្មើនឹង៧៩០គ.ក្រលួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង

បង្ក្រាបបទល្មើសឃាត់រថយន្ត១គ្រឿង​ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូកចំនួន១២កេស ស្មើនឹង៧៩០គ.ក្រលួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចគយ នៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ដែលធ្វើ​ឡើងកាលពី​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ​។ ​​ការបង្ក្រាបបទល្មើសឃាត់បាន​​រថយន្ត០១គ្រឿង ម៉ាក HYUNDAI ជាប្រភេទរថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខ សៀមរាប៣A-១៥៥២ ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូក ចំនួន១២កេស ស្មើនឹង៧៩០គ.ក្រ លួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅចែកចាយនៅតាមបណ្ដាខេត្ត។ មន្រ្តីជំនាញនិយាយថា​ ឃាត់ចាប់លើជាតិត្រង់ចំណុចខាងលិចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ។ ជាក់ស្ដែងមន្រ្តីជំនាញបាន​​ពិនិត្យឃើញ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម​​ ជួប​​ពិភាក្សានិងក្រុមហ៊ុន​​វិនិយោគ ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ​​ដែលបានកំពុង​​​វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែស្ថិត​​នៅជិតតំ​បន់កោះដែកគោល និងកោះថាស

រដ្ឋមន្រ្តីក្រសួងកសិកម្ម​​ ជួប​​ពិភាក្សានិងក្រុមហ៊ុន​​វិនិយោគ ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ​​ដែលបានកំពុង​​​វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែស្ថិត​​នៅជិតតំ​បន់កោះដែកគោល និងកោះថាស

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១១ខែមករានេះ​បានទទួលជួបលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ដែល​បាន​​វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំ​បន់កោះដែកគោល និងកោះថាស។ ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់ជូន​​លោក​​រដ្ឋមន្ត្រីជ្រាបអំពីវឌ្ឍនភាពនិងស្នើសុំការណែនាំបន្ថែម​​ពាក់ព័ន្ធនឹងផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅជូនដល់ លោក​ រដ្ឋមន្រ្តី និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ដែលបានផ្តល់ឱកាស និងគាំទ្រចំពោះសំណើផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាសដែលដំណាក់កាលទី១នៃផែនការវិនិយោគនោះគឺ​លើផ្ទៃទឹកសមុទ្រចំនួន១ ៩៨៤ហិកតា។ លោកស្រីបន្ថែមថា បន្ទាប់ពីបានចុះហត្...
អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) អបអរសាទចំពោះ​​ សម្តេចតេជោ ដែល​​ទទួលជោគជ័យ ទៅនឹងការជម្រុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២នៅមីយ៉ាន់ម៉ា

អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) អបអរសាទចំពោះ​​ សម្តេចតេជោ ដែល​​ទទួលជោគជ័យ ទៅនឹងការជម្រុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២នៅមីយ៉ាន់ម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ អញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) ចូលជួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូអនឡាញ( Video Conference)។ លោកបណ្ឌិត យុន យ៉ុងហូ បានជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា អង្គការសហ​ព័ន្ធសន្តិភាពសកល (UPF) សូមវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានកាន់ជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ស្វាគមន៍ និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលចាត់ទុកថា ជាទស្សនកិច្ចសន្តិ​ភាព ហើយសូមស្វាគមន៍ និងអបអរសាទនៃសមិទ្ធផលជោគជ័យពាក់ព័ន្ធទៅនឹងការជម្រុញ​បទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២នៅមីយ៉ាន់ម៉ា។ លើសពីនេះ​ ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភា​គីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំ...
អអគ្គនាយក ក.ប.ប. ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន

អអគ្គនាយក ក.ប.ប. ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប.។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសហការី ។ របៀបវារៈនៅក្នុងកិច្ចប្រជុំនេះ រួមមាន៖ ១- វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលបានអនុវត្តកន្លងមក ២- របាយការណ៍សកម្មភាពរបស់នាយកដ្ឋានជំនាញនីមួយៗ ៣- បទអន្តរាគមន៍របស់ លោក អគ្គនាយករងទទួលបន្ទុក ៤- ពិនិត្យលើសេចក្ដីព្រៀងប្រកាស ដើម្បីផ្ដល់ធាតុចូលបន្ថែម ៥- បញ្ហាផ្សេងៗ...
រាជរដ្ឋាភិបាល​ជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

រាជរដ្ឋាភិបាល​ជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សារាចររបស់រាជរដ្ឋាភិបាលលេខ០១សរ​ស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
១ឆ្នាំទៀតប៉ុណ្ណោះផ្លូវជាតិលេខ៥ តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ

១ឆ្នាំទៀតប៉ុណ្ណោះផ្លូវជាតិលេខ៥ តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្ររះរាជាណាចក្រកម្ពុជា​​បានថ្លែងកាលពីថ្ងៃទី​១០​ខែមករាថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា«កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែល​​បានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា រួមទាំងជំនួយផ្សេងៗជាច្រើនទៀតដល់កម្ពុជា។ ទាក់ទងទៅនឹងទំនាក់ទំនងកម្ពុជា-ជប៉ុន នេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា« ប្រទេសជប៉ុនក៏បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ»។ ក្នុងឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរក្សា...
បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានទៀត

បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងកាលពីថ្ងៃទី១០ខែមករាពីខេត្ត​​បាត់ដំបង-សិរីសោភ័ណនេះថា ទាក់ទងទៅនឹងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោទៅមីយ៉ានម៉ា កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អរគុណ​ដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោបានថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា« អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមី​យ៉ាន់​ម៉ា។ សម្តេចតេជោបន្តថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ា​ននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត»។ ប្រមុខដឹកនាំកម្ពុជា​លើ​កឡើថា ​សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់​មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។ សម្តេចតេជោបានថ្លែង...
ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។
មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាផ្សារ​​ និងហាងលក់ទំនិញនានាស្ថិតក្នុងខេត្បូងឃ្មុំ និងខេត្តក្រចេះនៅថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២២នេះ​ មុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់។ បន្ទាប់ពីបានធ្វេីការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃេីញទំនិញមិនអនុលោមចំនួន​ ១០៣.​១០​គីឡូក្រាម​ ដាក់ចរាចរនៅលេីទីផ្សារ។ បន្ទាប់ពីបានរកឃេីញទំនិញខូចគុណភាពខាងលេី​ មន្ត្រីជំនាញបានធ្វេីការដកហូតយកមករក្សាទុកដេីម្បីកម្ទេចចោល​ និងបានធ្វេីការពិន័យអន្តរការណ៍​ ព្រមទាំងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាកលក់ទំនិញមិនអនុលោម៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ រួមជាមួយនិង​ លោក​​មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជា​ណា​ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរី​សោភណ្ឌ ខេត្តបន្ទាយមានជ័យ។ កំណាត់ផ្លូវនេះ(បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤ គីឡូម៉ែត្រ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន ៤​គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ ផងដែរ។ កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប...