ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្តោះអាសន្ន
ធនាគារជាតិកម្ពុជា ប្រកាសដកអាជ្ញាបណ្ណធនាគារមួយ ផ្អាកការផ្ដល់សេវាធនាគារថ្មី ការទទួលប្រាក់បញ្ញើ និង ការផ្តល់ឥណទាន
អត្ថបទដោយ៖ Muyly Sea
កុម្ភៈ ២៣, ២០២៦
សង្គម
Share This
ភ្នំពេញ: នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្តោះអាសន្ន។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ផ្អែកលើអនុលោមភាព ដែលកំណត់ក្នុងច្បាប់ និង បទប្បញ្ញត្តិជាធរមាន និង ការត្រួតពិនិត្យប្រកបដោយភាពប្រុងប្រយ័ត្ន ឃើញថាស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ផេនដា ខមមើសីល ប៊ែង ម.ក បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត។
ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនចឹង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)* ជាអភិបាលបណ្តោះអាសន្ន និង ជាអ្ន...








