ឆមាសទី១ឆ្នាំ២០២១ការវិនិយោគរបស់ចិននៅកម្ពុជាបន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ ពាន់លានដុល្លារ កើនឡើង៣១%
(ភ្នំពេញ)៖ យោងតាមដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញចូលរួមអមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាបានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ការវិនិយោគរបស់ចិននៅកម្ពុជាបន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០។
ក្នុងនោះ ខេត្តជាំងស៊ូគឺជាខេត្តមួយរបស់ចិនដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ហើយកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតពីខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅប្រទេសចិនព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន ថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងសកម្មភាព...








