ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ»

លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ​ចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ» ហើយ​​​ទីតាំងដែលបុគ្គលឈ្មោះ ផេ បើកសង្វៀនបញ្ជល់មាន់គឺនៅចំណុចជើងភ្នំស្វាយខាងជើងសាលាខេត្ត និងតុលាការខេត្តបន្ទាយមានជ័យ ហើយថែមទាំងនៅជិតបន្ទាយយោធាយោធភូមិភាគ៥​ទិសទី១​(បន្ទាយមានជ័យ) ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ពលរដ្ឋ​ខាងលើ​និយាយប្រាប់សារព័ត៌មាន ដេលីខ្មែរថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រ​មូលផ្តុំគ្នាយ៉ាងពពាក់ពពូនពីព្រឹកដល់យប់ ហើយការបញ្ជល់មាន់១គូៗមានដាក់ដើម​ថាន់​ពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត។ ចំណែកសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវប្រជាពលរដ្​ឋរិះ​គន់ចំៗ​ថា មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ប្រជាពលរដ្ឋក្នុងភូមិភ្នំកន្ទួត សង្កា...
អគ្គនាយកនៃអគ្គនាយក ក.ប.ប.និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

អគ្គនាយកនៃអគ្គនាយក ក.ប.ប.និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។​​ ក្នុងកិច្ចប្រជុំនេះលោកស្រី​​ តឹករ៉េត កំរង រដ្ឋលេខាធិការ លោក​​ ម៉ក់​ ពេជ្ជរិទ្ធ​ រដ្ឋលេខាធិការ​ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ​កម្ម ក្រោមការសម្របសម្រួលពី លោក​​ ស៊ា ម៉ៅ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ លោក​​ អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ ដោយមានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្​ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក្រុមប្រឹក្សាជាតិភាសាខ្មែរ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀតជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស18 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀតជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស18 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀត ជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស 18 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,553 នាក់ អ្នកជាសះស្បើយ= 116,982 នាក់ អ្នកស្លាប់= 3,015 នាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក​​ Joko Widodo ប្រធា​នាធិបតីឥណ្ឌូនេស៊ី នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី០៤ ខែមករា ឆ្នាំ២០២២នេះ។ នៅក្នុងជំនួបតាមទូរស័ព្ទនោះ លោក​​ Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។ លោក​​​ក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែង និងគូសបញ្ជាក់ថា លោក​​នឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាអោយសម្ដេចតេជោទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក​​ Joko Widodo និងបានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត...
លទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស

លទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕...
ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ អ្នកជំងឺអូមីក្រុង មិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត

ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ អ្នកជំងឺអូមីក្រុង មិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសផ្លូវការ៖ អ្នកជំងឺអូមីក្រុង មិនអនុញ្ញាត ឱ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត។
លិខិតមិត្តអ្នកអាន: សង្វៀនបញ្ជល់មាន់ចាប់ផ្ដើមដំណើរការនៅជិតវត្តជ្រាវសង្កាត់ជ្រាវក្រុងសៀមរាប

លិខិតមិត្តអ្នកអាន: សង្វៀនបញ្ជល់មាន់ចាប់ផ្ដើមដំណើរការនៅជិតវត្តជ្រាវសង្កាត់ជ្រាវក្រុងសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តសៀមរាប:តាមរយៈលិខិតមិត្តអ្នកអានបានផ្ញើមកការិយាល័យសារព័ត៌មា នដេលីខ្មែរ នៅថ្ងៃទី៥ខែមករានេះបង្ហាញថាខេត្តសៀមរាបមានសៃវៀនជល់មាន់ ដើម្បីបង្ហាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាក់ទាញចំណូលចូលហោ ប៉ៅ របស់លោកអធិការក្រុងសៀមរាប។ បើតាមសេចក្ដីរាយការណ៍នៅរសៀលថ្ងៃទី 3 ខែមករា ឆ្នាំ2022បានឲ្យដឹងថា នៅជិតវត្តជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាបមានបើកសៃវៀនបញ្ជល់មាន់ យ៉ាងធំ។ ម្ចាស់សៃវៀនបញ្ជល់មាន់មានឈ្មោះ ម៉ាប់មកពីភ្នំពេញ បានរួមគំនិតផ្ដួចផ្ដើម ជាមួយលោក យិន ថាវ ជាប៉ូលិសនិងឈ្មោះទីម្នាក់ទៀតជាអ្នកមើលការងារ គ្រប់គ្រងនៅក្នុងវង់ល្បែង សុីសង ជំនួសមុខឲ្យមេល្បែងដែលមានឈ្មោះម៉ាប់ សំខាន់គឺ លោក យិន ថាវ តួនាទីជាប៉ូលិសអ្នកកាងពលរដ្ឋបានសួរទៅលោកស្នងការថា តើល្បែងស៊ីសង ដែលឡើងនៅក្នុងនៅក្នុងក្រុងសៀមរាប លោកបានជ្រាបអត់ មេល្បែងកាងធំជាងគេគឺឈ្មោះវ៉ាន់។...
នៅពេលខាងមុខ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ

នៅពេលខាងមុខ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកោះកុង៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីខេត្តកោះកុងកាលពីថ្ងៃទី៣មករានេះ​ថា នៅពេលខាងមុខខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់តែទោះជាយ៉ាង​ណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់។ សម្តេចតេជោបានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះ​កុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។ ដោយសារតែដំណើរវិវត្តរបស់ប្រទេសជាតិ និងភាពរីកចម្រើនឥតឈប់ឈរ យើងបានតភ្ជាប់យ៉ាងងាយស្រួលពីកោះកុង​មកខេត្តព្រះសីហនុ។ សម្តេចតេជោបានបង្ហាញនូវមោទនភាព ចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុងពីស្ថានភាពដ៏លំបាកមកមានការអភិវឌ្ឍរីក​ចម្រើន។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ...
ឱកាសបុណ្យឆ្លងឆ្នាំនេះប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុកនឹងមិនបានចេញទៅក្រៅស្រុកនោះទេ

ឱកាសបុណ្យឆ្លងឆ្នាំនេះប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុកនឹងមិនបានចេញទៅក្រៅស្រុកនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុកនោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា« ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះ គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា ចំពោះស្ថានភាពជំងឺកូវីដ-១៩ ដែលមិនមានអ្នកឆ្លងកូវដ-១៩ច្រើន តែទោះជាយ៉ាងណាក៏ដោយក៏យើងត្រូវរងចាំមើលស្ថានភាពជំងឺកូវីដ-១៩ ក្រោយបុណ្យឆ្លងឆ្នាំសកលជាបន្តទៀត»។ សម្តេចតេជោបានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុកនោះទេ ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោបានណែនាំឱ្យក្រសួងសុខាភិបាលពិនិត្យឡើងចំពោះប្រជាពលរដ្ឋជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្...
សម្តេចតេជោថ្លែងថា« គម្រោងរបស់រដ្ឋដែលភាគច្រើនរបស់ខេត្តជាមួយក្រុមហ៊ុន លី ឈួង គឺជាទង្វើពុករលួយ»

សម្តេចតេជោថ្លែងថា« គម្រោងរបស់រដ្ឋដែលភាគច្រើនរបស់ខេត្តជាមួយក្រុមហ៊ុន លី ឈួង គឺជាទង្វើពុករលួយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ​៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រកាលពីថ្ងៃទី៣មករានេះ ដោយសម្តេចតេជោបានណែនាំឱ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ដែលជាក្រុមហ៊ុនទទួលការសាងសង់សំណង់និងផ្លូវផ្សេងៗ ដែលមានការសាងសង់ហើយទើបទូទាត់ប្រាក់ជាមុន ហើយបំណុលដែលមានត្រូវសងក្នុងរយៈពេល២០ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា« គម្រោងរបស់រដ្ឋ ដែលភាគច្រើនរបស់ខេត្តជាមួយក្រុមហ៊ុន លី ឈួង គឺជាទង្វើពុករលួយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានព្រមានដកតំណែងអភិបាលខេត្តរូបណា ដែលបន្តធ្វើគម្រោងនានាជាក្រុមហ៊ុន លី ឈួង។ សម្តេចតេជោគ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចនឹងមានបញ្ហា។...