មេឈ្មួញដឹកឈើ ឈ្មោះ ចែស្រី កំពុងតែល្បីល្បាញខាងដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ
(ព្រះវិហារ)៖ ថ្មីៗនេះ មេឈ្មួញដឹកឈើ ឈ្មោះ ចែស្រី កំពុងតែល្បីល្បាញដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឈ្មួញឈើរូបនេះ បាននិងកំពុងតែធ្វើសកម្មភាពដឹក”ឈើ”ប្រភេទលេខ១ ទាំងថ្ងៃទាំងយប់ខណៈសមត្ថកិច្ច.មិនដែលធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ។
ក្រុមមន្រ្តីនិងប្រជាពលរដ្ឋនៅខេត្តព្រះវិហារបាននិយាយថា មុខជំនួញឈើ របស់”ចែស្រី”ទទួលបានភាពជោគជ័យខ្លាំង និងមានសុវត្ថិភាពក្នុងទីផ្សារងងឹត ដោយសារតែ”ចែស្រី”មានរថយន្តដឹកឈើចំនួន០៦គ្រឿង។ ក្នុងនោះ រថយន្តម៉ាក”តាកូម៉ា”ចំនួន០៣គ្រឿង រថយន្តសាំយ៉ុងចំនួន០៣គ្រឿង ។
សេចក្តីរាយការណ៍បន្តទៀតថា ឈ្មួញឈើឈ្មោះ”ចែស្រី”បានប្រមូលទិញឈើនៅក្នុង«ស្រុកត្បែងមានជយ័.ស្រុកឆែប.ស្រុកជ័យសែន.នឹងស្រុកសង្គមថ្មី»។ សុទ្ធតែជាប្រភេទឈើលេខ១.មានត្រាច.ផ្ចឹក.គរគី.ពរពេល.ឈើទាំងនោះត្រូវបានគេឈូសលំៗ ដើម្បីបន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ ស្រុកខាងលើ យកទៅលក់ ។
លើសពីនេះ សកម្មភាពបានដឹកតាមបណ្ដាមួយ...








