អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លូ គឹមឈន់ បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត
ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លូ គឹមឈន់ បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយពិធីនេះធ្វើឡើងនៅក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ។
ការជ្រើសតាំងនេះធ្វើឡើង ក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានសម្រេចជា ឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តីនិងជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។
អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុបានផ្ញើសារថា សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស័្មគ្រ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិកាកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសដែលឯកឧត្តមទទួលបានការទុកចិត...







