ក្រុមពលរដ្ឋស្នើឲ្យលោក អ៊ុន ចាន់ដា ចាត់វិធានការលើលោក នឿ និងលោក វ៉ុន កំពុងបើកល្បែងសង្វៀនជល់មាន់ខុសច្បាប់នៅខេត្តកំពង់ចាម
(ខេត្តកំពង់ចាម)៖ ពលរដ្ឋនៅខេត្តកំពង់ចាម បានទទួចឲ្យលោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាមចាត់វិធានការតាមផ្លូវច្បាប់លើទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងដែលគេស្គាល់ថា ជារបស់លោកលោក នឿ និងលោក វ៉ុន កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ។
ក្រុមពលរដ្ឋនិយាយថា សព្វថ្ងៃនេះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងចម្ការកៅស៊ូនៅចំណុចលើក្បាលភ្នំព្រែកស្កែ ស្ថិតនៅភូមិព្រែកស្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងអាជ្ញាធរមានសមត្ថកិច្ចស្ថិតនៅក្នុងមូលដ្ឋាននោះអត់ហ៊ានចុះការបង្ក្រាបនោះទេ ហើយទំនងជាទទួលបានលាភសក្ការ:ពីមេបនល្បែងនោះទៀតផង។
លើសពីនេះប្រជាពលរដ្ឋនិងមន្ត្រីរាជការសង្ស័យថា ម្ចាស់ទីតាំងមានអំណាចធំមែនហើយទើបហ៊ានបើកលេងបានដោយសេរីនូវទីតាំងល្បែងសុីសងនិងសង្វៀនជល់មាន់ខុសច្បាប់នោះនៅតែបន្តបើកលេងយ៉ាងសកម្មប្រចាំនៅភូមិ ឃុំខាងលើនេះ។
ក្រុមពលរដ្ឋលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឃុំពាម កោះស្នា ស្រុកស្ទឹងត្...








